សង្គមប្លែកៗ

គោរព​សិទ្ធិ​ម្ចាស់ផ្ទះ​មែន​…​ច​ចារ​មិនត្រូវ​តម្លៃ​គ្នា​…​សុខចិត្ត​សង់​ផ្លូវ​រួម​តូច​នៅ​ចំ​ពីមុខ​ផ្ទះ​

…​ប្រិយមិត្ត​បានឃើញ​នូវ​រូបភាព​នេះ​ដែល​ផ្លូវថ្នល់​មួយ​ខ្សែ មាន​សភាព​រួម​តូច​នៅ​ចំ​ពីមុខ​ផ្ទះមួយ​ខ្នង​នេះ​ប្រាកដជា​យល់ច្រឡំ​ថា​ផ្ទះមួយ​ខ្នង​នេះ​ជា​ផ្ទះ​បូរាណ​ស័ក្តិ​សិទ្ធ​អ្វីមួយ​ហើយ​ទើប​មិន​ឈូស​រំ​ល៉ើ​ង​ផ្ទះ​នោះ​ចោល​ដើម្បី​សាងសង់​ផ្លូវ​ឲ្យ​បាន​ធំ​ទូលាយ​។ តាមពិតទៅ​ផ្ទះមួយ​ខ្នង​នេះ​ជា​ផ្ទះ​របស់​ពលរដ្ឋ​ធម្មតា​ទេ​…​តែ​ដោយ​ម្ចាស់ផ្ទះ​អត់​ព្រម​លក់​ទើបបាន​ជាមាន​ផ្លូវ​រួម​តូច​បែបនេះ​។​ការអភិវឌ្ឍន៍​តែងតែមាន​ការប៉ះពាល់​ដ​ល់​ផ្ទះសម្បែង​របស់​ប្រជាពលរដ្ឋ​ហើយ គ្រាន់តែ​ថា​តិច​ឬ​ច្រើនតែ​ប៉ុន​នោះ​។​ នៅ​ប្រទេស​ជាច្រើន ប្រជាពលរដ្ឋ​ត្រូវ​បង្ខំចិត្ត​រើ​ផ្ទះ​របស់ខ្លួន​ចេញ​ដោយ​មិន​ហ៊ាន​ប្រឆាំង​ជាមួយ​ក្រុមហ៊ុន​សាងសង់​ឡើយ ដោយ​ខ្លះ​ទទួលបាន​សំណង ហើយ​ខ្លះទៀត​គ្មាន​បាន​អ្វី​បន្តិច​សោះ​។ ទោះជា​យ៉ាងណា​សម្រាប់​នៅ​ប្រទេស​ចិន​ឯណោះ​វិញ ចំពោះ​ការរុះរើ​ផ្ទះសម្បែង​គឺ​ត្រូវមាន​ការព្រមព្រៀង​ជាមុនសិន​។​រឿងរ៉ាវ​ដែល​បានកើត​ឡើង​នៅ​ទីក្រុង Zhengzhou ភាគ​កណ្តាល​នៃ​ប្រទេស​ចិន​នេះ​ជា​ឧទាហរណ៍​ស្រាប់​។ មាន​គម្រោង​ធ្វើ​ផ្លូវ​មួយ​បាន​សាងសង់​ត្រូវ​កាត់​ខាងមុខផ្ទះ​ចាស់​កំពស់​បី​ជាន់​នេះ​។ ផ្ទះ​នេះ​មាន​មនុស្ស​រស់នៅ​ចាប់តាំងពី​ឆ្នាំ ២០១៦ មកម្ល៉េះ​។ ដើម្បី​បាន​ផ្លូវធំ​ទូលាយ​ដែល​អាចអោយ​យានយន្ត​ធ្វើដំណើរ​ច្រាសទិស​គ្នា​បាន​ស្រួល គេ​តម្រូវ​ត្រូវយក​ទីតាំង​ដី​ខាងមុខផ្ទះ ក៍​ប៉ុន្តែ​ម្ចាស់​វា​ពុំបាន​យល់ស្រប​ចំពោះ​តម្លៃ​សំណង​ឡើយ​។ ចុងក្រោយ​ផ្លូវ​នៅ​ទីនោះ​ត្រូវ​រួម​តូច​ម្ខាង​។​​បន្ទាប់ពី​មានការ​សាងសង់​រួច​ផ្លូវ​នៅក្បែរនោះ​មាន​សភាព​មិនល្អ​ឡើយ ដោយ​រថយន្ត​ត្រូវ​ចត​ចាំ​រថយន្ត​ដែល​មក​បញ្ច្រាសទិស​គ្នា​ធ្វើដំណើរ​អស់​សិន​ទើប​គេ​អាច​បន្តដំណើរ​ទៅមុខ​បាន​៕

ឪពុកម្តាយ​ស្ទើរ​ធ្លាក់​ថ្លើម ក្រោយ​ដឹងថា​មេដោះ​ចាប់​លើក​ច្របាច់​.​ក និង​ទះកំផ្លៀង​កូនប្រុស​ខ្លួន​

…​ដោយសារតែ​រវល់​ការងារ​ទាំងពីរ​នាក់​ប្តី​-​ប្រពន្ធ​ព្រលឹម​បាត់​ព្រលប់​ចូល​ទើបបាន​ជួល​មេដោះ​ឲ្យ​មក​មើល​ថែកូន​របស់ខ្លួន​...​។​ជាច្រើន​ថ្ងៃ​ដំបូង​ឪពុក​-​ម្តាយ​ដូច​ជាមាន​ភាពកក់ក្តៅ​ណាស់​ចំពោះ​ស្ត្រី​ជា​មេដោះ​។ ប៉ុន្តែ​ក្រោយមក​ក៏​កើត​ទៅជា​មាន​អារម្មណ៍​សង្ស័យ​ចំពោះ​ស្លាកស្នាម​លើ​ស្បែក​របស់​កូនប្រុស​ក៏​ប្រើ​វិធី​តាមដាន ពុទ្ធោ​ខ្លោចចិត្ត​អាណិតកូន​ប្រុស​ណាស់​។ ស្ត្រី​ជា មេដោះ​វ័យ ៥៤​ឆ្នាំ​ម្នាក់ ត្រូវបាន​ឃាត់ខ្លួន និង​ត្រូវ​ប្រឈមមុខ​ការកាត់ទោស​ពី​សំណាក់​តុលាការ បន្ទាប់ពី​បាន​ប្រើ​អំពើហិង្សា​លើ​កុមារ​រងគ្រោះ​ម្នាក់ ។​ ​បើតាម​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា ឪពុកម្តាយ​របស់​កុមារា​រងគ្រោះ សុំ​បញ្ចេញ​ត្រឹម​ឈ្មោះ​កាត់​ថា SE និង MTE រស់នៅក្នុង​ទីក្រុង Istanbul ប្រទេស​តួ​ក​គី បាន​ជួល​មេដោះ​វ័យ​៥៤​ឆ្នាំ​ម្នាក់ ឈ្មោះ Nadia Shapoval ដើម្បី​ឲ្យ​ជួយ​មើលថែទាំ​កូនប្រុស​របស់ខ្លួន ដោយសារ​ពួកគេ​រវល់​នឹង​ការងារ​។ ប៉ុន្តែ​យូរៗ​ទៅ​ស្រាប់តែ​មានការ​ងឿងឆ្ងល់ និង​ព្រួយបារម្ភ​យ៉ាងខ្លាំង ដោយសារ​ជារឿយៗ​តែងតែ​ប្រទះឃើញ មាន​ស្នាម​ជាំ​ជាច្រើន​កន្លែង នៅលើ​រាងកាយ​កូនប្រុស​របស់ខ្លួន​។​ដើម្បី​ចង់ដឹង​ពី​មូលហេតុ​កាន់តែច្បាស់ ឪពុកម្តាយ​ក្មេងរងគ្រោះ ក៏​សម្រេចចិត្ត​លួច​តំឡើង​កាមេរ៉ា​សុវត្ថិភាព បង្កប់​ក្នុងផ្ទះ​តែម្តង ដើម្បី​តាមដាន​សកម្មភាព​ស្ត្រី​មេដោះ...

ប្លែក​ណាស់​…​បណ្តើរ​ក្រពើ​លើ​ដងផ្លូវ​ឲ្យ​អ្នកធ្វើដំណើរ​មាន​អារម្មណ៍​ឃ្លាន​សាច់​ក្រពើ​អាំង​

 …​នៅក្នុង​ប្រទេស​ចិន សំបូរ​ណាស់​ប្រភេទ​អាហារ​ដែល​ពលរដ្ឋ​នៅ​បណ្តា​ប្រទេស​ផ្សេងៗ​ទៀត​ពុំមាន​អារម្មណ៍​នឹក​ចង់​បរិភោគ​នោះទេ ដូចជា​អាហារ​ធ្វើ​ពីសា​ច់​ឆ្កែ សត្វ​ឆ្មា សាច់​កណ្តុរ​ជាដើម​។ ដោយឡែក​ចំពោះ​សាច់​ក្រពើ​នៅ​ប្រទេស​ចិន​ត្រូវបាន​គេ​អាំង​លក់​ដូច​ខ្មែរ​យើង​អាំងត្រី​លក់​យ៉ាង​អ​ញ្ជឹ​ង​។ ការរកស៊ី​លក់​សាច់​ក្រពើ​អាំង នៅក្នុង​ទីក្រុង ស៊ិន​យ៉ាង មានការ​ប្រកួតប្រជែង​គ្នា​ណាស់​អ្នក​លក់បាន​ផ្សព្វផ្សាយ​ពាសពេញ​បណ្តាញ​អ៊ិន​ធើ​ណេ​ត​ទាំងអស់​ដូច​ផ្សព្វផ្សាយ​លក់​ឡេ​អ​ញ្ជឹ​ង​ដែរ​។ កាលពីពេល​ថ្មីៗ​នេះ មាន​អ្នកលក់​ម្នាក់ បាន​បណ្តើរ​ក្រពើ​រស់​មួយ​ក្បាល ដើរកាត់​ពេញទី​ក្រុង ដោយ​សង្ឃឹមថា អ្នកធ្វើដំណើរ​ឆ្លងកាត់​បានឃើញ​វា​ហើយ អាចមាន​អារម្មណ៍​ថា ឃ្លាន​ចង់​ញ៉ាំ​។​ ​យោងតាម​ការចុះផ្សាយរ​បស់​សារព័ត៌មាន សៀង​ហៃ បាន​ឲ្យ​ដឹងថា សត្វ​ក្រពើ​មួយ​ក្បាល​នេះ ត្រូវបាន​គេ​បណ្តើរ នៅក្បែរ​ផ្សារ​រាត្រី​ក្នុង​ទីក្រុង ស៊ិន​យ៉ាង (Shenyang) ។ ហើយ​បើទោះជា​មើលទៅ​ដូចជា​មិនសូវ​សម​ក៏ដោយ ប៉ុន្តែ​ក្រពើ​មួយ​ក្បាល​នេះ ហាក់​មានសំណាង​ជាង​គ្នា​វា​ឯទៀត ដែល​ត្រូវគេ​កាប់​ជា​កង់ៗ ដោត​ចង្កាក់​អាំង​។ រូបភាព​របស់​សត្វ​ក្រពើ ដែល​ត្រូវគេ​យកមក​បណ្តើរ...

ឆេះដុំ​មកពីណា​…​អ្នកគ្រូ​ពេទ្យ ទើបបានជា​កា​ប៉ាល់​ភ្លើង​ដាក់​អ្នក​ជម្ងឺ ប៉ើង​ចេញពី​ការងារ​

…​មុន​ចូលធ្វើការ​ជា​គិលានុប្បដ្ឋាន​យិ​កា​ប្រាកដ​ណាស់​មានការ​ស្បថស្បែ​គោរព​ទៅតាម​វិជ្ជា​ជី​វះ យកចិត្តទុកដាក់​មើលថែ​អ្នក​ជម្ងឺ​យ៉ាង​អស់ពី​ចិត្ត​ពី​ថ្លើម​…​។ ប៉ុន្តែ​ដោយឡែក​ចំពោះ​គិលានុប្បដ្ឋាយិកា​២​នាក់​នេះ ពុំ​ដឹង​ជា​ឆេះដុំ​ពី​ណា​ពី​ណី​មក​ទេ​ស្រាប់តែ​មានចិត្ត​ខ្មៅ​ដាក់​អ្នក​ជម្ងឺ ខុសពី​ពាក្យសម្បថ​។ តែ​ស័ក្តិសិទ្ធិ​មែន​ធ្វើ​ផ្ទុយ​ពី​ពាក្យសម្បថ បាត់បង់​អស់រលីង​ការងារ​។ ខ្សែ​វីដេអូ​ថត​ដោយ​កាមេរ៉ា​សុវត្ថិភាព នៅ​កន្លែងកើតហេតុ បង្ហាញ​ឲ្យ​ឃើញ​គិលានុប្បដ្ឋាយិកា​២​រូប​នៅ​មន្ទីរពេទ្យ​ក្នុងប្រទេស​រុស្ស៊ី បាន​ប្រើ​រទេះរុញ​ដឹក​អ្នកជំងឺ​ម្នាក់ ចេញពី​កន្លែង​សង្គ្រោះបន្ទាន់ ហើយ​ទុក​នៅក្រៅ​ទាំង​សីតុណ្ហភាព​ដ៏​ត្រជាក់​។​ ​កាមេរ៉ា​សុវត្ថិភាព​បង្ហាញ​ឲ្យ​ឃើញ​អ្នកជំងឺ​ដេក​លើដី ហើយ​មាន​ស្នាមរបួស​ហូរឈាម​នៅ​ជើង ធ្វើ​ឲ្យ​ពលរដ្ឋ​ក្នុង​តំបន់​ផ្ទុះ​កំហឹង​យ៉ាងខ្លាំង​។​Marina Vartazaryan, មេដឹកនាំ​អាជ្ញាធរ​តុលាការ​កំពូល​ទីក្រុង​Sochi បាន​ថ្លែងថា ៖ “​យើងខ្ញុំ​ថ្កោលទោស​យ៉ាង​ម៉ឺងម៉ាត់​ចំពោះ​គិលានុប្បដ្ឋាយិកា​ទាំង ២​រូបនេះ ។ ឥឡូវ​នាង​ទាំង ២ ត្រូវបាន​បណ្តេញ​ចេញពី​ការងារ​ហើយ​។​គ្រូពេទ្យ​ស្រី​២​នាក់​នេះ​បាន​កុហកថា​អ្នក​ជម្ងឺ ចង់​ចាក​ចេញពី​មន្ទីរពេទ្យ ព្រោះ​មិត្តភក្តិ​របស់គេ​នៅចាំ​ខាងក្រៅ​។ ប៉ុន្តែ​ជាក់ស្តែង គេ​ពុំ​ឃើញ​មាន​សាច់ញាតិ ឬ​មិត្តភក្តិ​ណា​នៅក្រៅ​ទាំងអស់​។​​សាក្សី​ម្នាក់​បាន​ទម្លាយ​ចេញ​រឿង​គួរ​ឲ្យ​ព្រឺក្បាល​ថា​នៅ គ្រានេះ​គាត់​បាន​សុំ​ឲ្យ​គិលានុប្បដ្ឋាយិកា​ទាំង​២​រូប បកស្រាយ​ចំពោះ​ទង្វើ​ខាងលើ ស្រាប់​គេ​ស្រែក​ដាក់​គាត់​ថា...

ភ្ញាក់ផ្អើល​មែនទែន ព្រះ​តេជគុណ​និមន្ត​បិណ្ឌ​បាត្រ​មាន​ប៉ាវ​ចេ អមដំណើរ​…

...​នៅក្នុង​រឿង​លោកគ្រូ​ថាំង​ចេង​ទៅ​ចម្លង​ធម៌​...​លោក​មាន​សិស្សគណ​ដ៏​ពូកែៗ​រួមមាន អ៊ូ​ខុង​និង​ប៉ាវ​ចេ​ជាដើម​អមដំណើរ​...​។ ដោយឡែក​នៅឯ​ប្រទេស​ថៃ​ឯណោះ​វិញ​ក៏​កំពុងតែ​ល្បី​ដែរ​មាន​ព្រះសង្ឃ​មួយអង្គ​និមន្ត​បិណ្ឌ​បាត្រ​...​ក៏មាន​ប៉ាវ​ចេ​អមដំណើរ​ដែរ​។​សូមបញ្ជាក់ថា​ប៉ាវ​ចេ​គឺជា​តួអង្គ​សត្វ​ជ្រូក​។​វីដេអូ​នៃ​ព្រះសង្ឃ​មួយអង្គ​នៅក្នុង​ប្រទេស​ថៃ និមន្ត​បិណ្ឌបាត ដោយមាន «​កូនសិស្ស​» គួរ​ឲ្យ​ស្រលាញ់​ដើរ​តាម​ពីក្រោយ បាន​កំពុង​ទទួល​ការចាប់អារម្មណ៍​ជាខ្លាំង នៅលើ​បណ្តាញ​សង្គម ។ ហើយ​អ្វីដែល​ធ្វើ​ឲ្យ​គ្រប់គ្នា​មានការ​ភ្ញាក់ផ្អើល​នោះ គឺ​សត្វ​ជ្រូក​១​ក្បាល ។​ ​ព្រះសង្ឃ​ព្រះនាម Wichai Vichaiyah ដែលមាន​ព្រះជន្ម ៥៧ ឆ្នាំ បាន​មាន​សង្ឃដីកា​រថា ជ្រូក​ញី​ទិញ​មកពី​ប្រទេស​វៀតណាម​១​ក្បាល​នេះ ដែលមាន​ឈ្មោះថា Lilly ត្រូវបាន​ព្រះអង្គ​ចិញ្ចឹម​វា​តាំងពី​តូច​នៅក្នុង​វត្ត Chonburi ។​ក្នុងអំឡុងពេល​១​ខែ ព្រះ​តេ​ជ្ជ​គុណ Wichai បាន​ស្លៀក​តុបតែង​ឲ្យ Lilly ជាមួយ​អាវ​ពណ៌​ផ្កាឈូក និង​ដាក់​តុក្កតា​ខ្លាឃ្មុំ​អង្គុយ​លើ​ខ្នង​របស់​វា ធ្វើដំណើរ​ទៅកាន់​ពិធី​បុណ្យទាន​ផ្សេងៗ​នៅក្នុង​តំបន់ ។​មនុស្សម្នា​បានមក​ប្រមូល​ផ្តុំគ្នា...

ខ្លោចចិត្ត​ដឹងខ្លួន​ជិត​ស្លាប់​…​បង្រៀន​កូនស្រី​វ័យ​ច្រ​ម៉ក់ ពី​របៀប​ចម្អិនម្ហូប​

...​ស្ត្រី​ជា​ម្តាយ​ម្នាក់នេះ​ពិតជា​បាន​គិតគូ​វែងឆ្ងាយ​មែន​...​ក្រោយ​ដឹងថា​អាយុសង្ខា​របស់ខ្លួន​កាន់តែ​ធ្វើដំណើរ​ជិត​ទៅដល់​មាត់ជ្រោះ​មរណៈ​នោះ​ក៏បាន​បង្រៀន​កូនស្រី​ដែល​ទើប​មាន​វ័យ​ច្រ​ម៉ក់​ពីរ​របៀប​ចម្អិនម្ហូប​ប្រៀបដូចជា​កំណប់​ចងដៃ​កូន​។​នៅពេល​គេ​ក្រឡេកមើល​កុមារ Hana-chan ដែល​រស់នៅ​ទីក្រុង Fukuoka ប្រទេស​ជប៉ុន មើលទៅ​ដូចជា​ក្មេង​ធម្មតា អាយុ ៥​ឆ្នាំ​ដទៃទៀត​ដែរ​។ នាង​ចូលរៀន​សា​លាម​ត្តេ​យ្យ​នៅពេល​ថ្ងៃ ហើយ​ធ្វើ​លំ​ហាត់​នៅផ្ទះ​ពេលយប់​។ តែ​ផ្ទុយស្រឡះ នាង​គឺ​មិន​ដូចជា​ក្មេង ដែលមាន​អាយុ​ស្របាល​នាង​នោះទេ Hana-chan គឺជា​ក្មេងស្រី ទទួលបន្ទុក​មើលថែ​សមាជិកគ្រួសារ​របស់​នា​ង​យ៉ាង​លំបាក​។​ទម្លាប់​ពេលព្រឹក​របស់​នាង មិន​ត្រឹមតែ​រាប់បញ្ចូល​ការរៀបចំ​ខ្លួន ហើយ​ញ៉ាំ​អាហារ​ពេលព្រឹក​ប៉ុណ្ណោះ​ទេ នាង​ក៏ត្រូវ​ដាក់​ចំណី​ឲ្យ​សុនខ​របស់់​នាង នាំ​សុនខ​ដើរលេង និង​រៀន​លេង​ព្យា​ណូ មុនពេល​នាង​ចូលរៀន​សា​លាម​ត្តេ​យ្យ​។ ពេល​នាង​ត្រលប់មក​ផ្ទះ​វិញ បន្ទាប់ពី​ចេញពី​សាលារៀន Hana-chan បោកគក់​សំលៀកបំពាក់​ហើយ​អ៊ុត លាង​សំអាត​អាង​ងូតទឹក និង​ជូត​ផ្ទះ ហើយ​ថែមទាំង​ចម្អិន​អាហារ​ពេល​ល្ងាច​ជូន​ឪពុក​នាង​ទៀតផង​។​ម្ដាយ​របស់ Hana ឈ្មោះ Chie បានកើត​ជំងឺមហារីក​សុដន់ ហើយ...

ចង់បាន​ចំនួន​អ្នក​ឡាយ​ច្រើន​…​បុរស​ម្នាក់នេះ​ចាប់​កូនប្រុស​សំ​យ៉ុង​ចុះក្រោម​

…​ចំ​ជា​លេងសើច​ទាល់តែ​បាន​ជាប់គុក​មែន​…​បុរស​ម្នាក់នេះ​ព្រោះតែ​ចង់​ឲ្យ​រូបភាព​វីដេអូ​របស់ខ្លួន​បង្ហោះ​ទៅ​មាន​ចំនួន​អ្នក​ឡ​លាយ​ច្រើន​ក៏​ចាប់​កូនប្រុស​សំ​យ៉ុង​ចុះក្រោម​ហើយ​ថត​ធ្វើ​ឲ្យ​អ្នក​ឯទៀត​ឃើញ​ហើយ​ប្រហោង​ពោះ​ធ្លុង​យ៉ាងខ្លាំង​។​វា​ជា​រឿង​ដ៏​គួរ​ឲ្យ​គ្រោះថ្នាក់​បំផុត ដែល បុរស​ជា​ឪពុក បាន​ចាប់​កូន​ខ្លួនឯង​សំ​យ៉ុង​ខ្លួន​ចុះទៅ​ក្រោម ពីលើ​អា​ផាត​មិនជា​ន់ទី​១៥ ដើម្បី​ថតរូប​យកទៅ​បង្ហោះ​នៅលើ បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក តែ​ទីបំផុត​ត្រូវបាន​កាត់ទោស​ឲ្យ​ជាប់ពន្ធ​ធនាគារ​។​ ​បើតាម​ប្រភព​បាន​ឲ្យ​ដឹងថា បុរស​ជា​ឪពុក​ជនជាតិ​អាល់​ហ្សេ​រី ម្នាក់ បាន​ថតរូប​ភាព​និង​វីដេអូ​ឃ្លី​ប​មួយ ពី​សកម្មភាព​ចាប់ទាញ​ក​.​អាវ​កូនតូច​របស់ខ្លួន សំ​យ៉ុង​ខ្លួន​ទៅ​ក្រោម នៅ​បរិវេណ​ខាងក្រៅ​មាត់​បង្អួច​អា​ផាត​មិនជា​ន់ទី​១៥ ដែលមាន​កម្ពស់​ជាង​៤៥​ម៉ែត្រ​ពី​ដី គួរ​ឲ្យ​ស្រៀវ​បំផុត ដើម្បី​ថត​បង្ហោះ​ចែកចាយ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ចង់បាន​ចំនួន Like ច្រើន​។​បុរស​ជា​ឪពុក​រូបនេះ​បាន​សរសេរ​រៀបរាប់ យ៉ាងខ្លី​មួយ​នៅ​ខាងក្រោម​រូបថត​និង​វីដេអូ​ឃ្លី​ប​ថា​៖ «​សុំ ១,០០០ Like បើ​មិន​ដូច្នេះ​ទេ ខ្ញុំ​នឹង​ទម្លាក់​គេ​ទៅ​ដី​» ។​អ្នកលេង​បណ្តាញ​សង្គម​ជាច្រើន ក្រោយពី​បានឃើញ​សកម្មភាព ដ៏​គួរ​ឲ្យ​រន្ធត់ចិត្ត​នេះ​ភ្លាម ក៏បាន​រាយការណ៍​ទៅកាន់​អាជ្ញាធរ​មូលដ្ឋាន​ក្នុង​តំបន់ នៃ​រដ្ឋធានី Algiers ដើម្បី​ចាត់វិធានការ​។...

សូម​ស្រឡាញ់​កូន​ឲ្យ​ស្មើគ្នា​កុំ​ធ្ងន់​ម្ខាងៗ​ទើប​មិនកើត​មាននូវ​ក្តី​អន្តរាយ​ក្នុង​គ្រួសារ​

​ឪពុកម្ដាយ ៧០%​បាន​សារភាពថា​មាន​សេចក្ដីស្រលាញ់​លំអៀង​ទៅលើ​កូន​ណា​ម្នាក់​ក្នុងចំណោម​កូន​ទាំងអស់​ដែល​ខ្លួន​មាន​។ រូបភាព​ទាំងអស់នេះ​អាច​កើតមានឡើង​តាំងតែ​ពួកគេ​នៅ​ក្មេង ហើយ​វា​បណ្ដាលឱ្យមាន​បញ្ហា​ជាច្រើន​រវាង​បងប្អូន​។​Bright Side បាន​សិក្សា​ពី​ផលវិបាក​មួយចំនួន​នៃ​ការស្រលាញ់​កូន​មិន​ស្មើគ្នា ហើយ​ក៏បាន​ចែករំលែក​ការយល់ដឹង​នេះ ដើម្បី​ឪពុកម្ដាយ​ទាំងអស់​អាច​ជៀសវាង​កំហុស​នេះដែ​លអាច​បង្កបញ្ហា​ធំ​ដល់​គ្រួសារ​នាពេល​អនាគត​។​១. កូន​និង​ឪពុកម្ដាយ​អាចមាន​អារម្មណ៍​ថា​ខ្លួន​មាន​កំហុស​​អារម្មណ៍​ទាំងអស់នេះ​បានធ្វើ​ទារុណកម្ម​សមាជិកគ្រួសា​រ​របស់​អ្នក​គ្រប់គ្នា​។ ឪពុកម្ដាយ​មាន​អារម្មណ៍​ថា​មិន​ត្រឹមត្រូវ​ចំពោះ​អ្វីដែល​ខ្លួន​បានធ្វើ ព្រោះថា​ខ្លួន​មិនបាន​ផ្ដល់​ក្ដី​ស្រលាញ់​គ្រប់គ្រាន់​ដល់​កូនៗ​។ កូន​សំណព្វ​មាន​អារម្មណ៍​ថា​មាន​កំហុស​ដែល​បងប្អូន​ដ៏ទៃទៀត​មិនបាន​សេចក្ដីស្រលាញ់​គ្រប់គ្រាន់​ដូច​ខ្លួន​។ កូន​ដែល​មិនសូវ​ទទួលបាន​ក្ដី​ស្រលាញ់​ចាប់ផ្ដើម​គិតថា​មកពី​ខ្លួន​ធ្វើ​អ្វីមួយ​ដែល​ឪពុកម្ដាយ​មិន​ពេញចិត្ត ទើប​មិនសូវ​ទទួលបាន​ការយ​ក​ចិត្ត​ទុកដាក់​។​ ២. កូន​ដែល​មិនសូវ​ទទួលបាន​ក្ដី​ស្រលាញ់​អាច​មានការ​អាក់អន់ចិត្ត​និង​អាច​ជួប​បញ្ហា​ផ្លូវ​ចិត្តខ្លាំង​​កូន​តែងតែ​ចង់បាន​ការយកចិត្តទុកដាក់​ពី​ឪពុកម្ដាយ​របស់ខ្លួន​។ អ្នកស្រាវជ្រាវ​បាន​និយាយថា​នៅពេល​កូន​ចង់បាន​ចំណាប់អារម្មណ៍​ពី​អ្នក​តែ​អ្នក​បែរជា​រុញចេញ​នូវ​ការ​ទាំងអស់នេះ ពួកគេ​កំពុងតែ​ទទួលបាន​អារម្មណ៍​គ្មាន​តម្លៃ​ចំពោះ​ឪពុកម្ដាយ​ឬ​គេ​អាច​គិតថា​ខ្លួន​កំពុង​តែមាន​កំហុស​អ្វីមួយ​ដែល​ធ្វើឱ្យ​អ្នក​មិន​ពេញចិត្ត​។ ទាំងអស់​នេះហើយ​អាចជា​ការប៉ះទង្គិច​ជាមួយ​កូនៗ​របស់​អ្នក​អាច​បណ្ដាលឱ្យ​ពួកគេ​មាន​អារម្មណ៍​អាក់អន់ចិត្ត​ជាពិសេស​ផ្លូវ​អារម្មណ៍​របស់​ពួកគេ​។​៣. ប្រហែលជា​មានកូន​ម្នាក់​មិនសូវ​ទទួលបាន​ភាពជោគជ័យ​​ឪពុកម្ដាយ​មួយចំនួន​យកចិត្តទុកដាក់​ទៅកាន់​កូន​មួយណា ដែលមាន​សមត្ថភាព​ក្នុងពេល​ប្រលង​ដោយ​មិនបាន​ជំរុញ​កូន​ដែល​មិនសូវ​រៀន​ពូកែ​នោះទេ​។ ហើយ​ការ​ទាំងអស់នេះ​បានធ្វើឱ្យ​កូន​ដែល​មិនមាន​ការយកចិត្តទុកដាក់ គ្មាន​ទឹកចិត្ត​ក្នុងការ​ខិតខំ​សិក្សា​រៀនសូត្រ​ឱ្យ​ពូកែ​ទៀត​ទេ គេ​លែងមាន​អារម្មណ៍​ក្នុងការ​សិក្សា​ទៀតហើយ​ព្រោះ​គ្មាន​អ្នកជំរុញ​ចិត្ត​។​៤. កូន​សំណព្វ​ក្លាយជា​ក្មេង​ដែលមាន​អារម្មណ៍​ងប់ងុល​ជាមួយ​ខ្លួនឯង​ពេក​​ក្មេង​ប្រភេទ​នេះ​មាន​មោទនភាព​ចំពោះ​ខ្លួនឯង និង​នូវ​អ្វី​ខ្លួន​បានធ្វើ​ហើយ​មាន​ភាពជឿជាក់​លើ​ខ្លួន​របស់គេ​ផ្ទាល់​។ នេះ​ជាស​ញ្ញា​ខ្លះៗ​របស់​ក្មេង​ប្រភេទ​នេះ បើ​យោងតាម​ការស្រាវជ្រាវ​៖​កុមារ​ប្រភេទ​នេះ​តែងតែ​ចង់បាន​ការយកចិត្តទុកដាក់​ពី​ឪពុកម្ដាយ តែ​គេ​មិនបាន​គិតពី​ទង្វើ​ល្អ​របស់​ឪពុកម្ដាយ​របស់គេ​បានធ្វើ​ចំពោះ​គេ​ឡើយ​។​កុមារ​ប្រភេទ​នេះ​ជឿជាក់ថា​គេ​ប្រសើរ​ជាង​ក្មេង​ដទៃទៀត​។​​កុមារ​ប្រភេទ​នេះ​រំពឹង​ខ្ពស់​ពី​អ្នក​ដ៏​ទៃ​។​​កុមារ​ប្រភេទ​នេះ​មិនអាច​រក្សា​មិត្តភាព​បានយូរ​។​៥. កូន​មិនសូវ​ទទួលបាន​ការយ​ក​ចិត្ត​ទុកដាក់​មាន​តម្រូវការ​ច្រើន​​កូន​ដែល​មិនសូវមាន​សេចក្ដីស្រលាញ់​ត្រូវ​ការខិតខំ​គ្រប់បែបយ៉ាង​។ ក្មេង​ប្រភេទ​នេះ​ពិតជា​ត្រូវការ​ចំណាប់អារម្មណ៍​ច្រើន​ពី​មនុស្ស​ជុំវិញខ្លួន ជាពិសេស​ឪពុកម្ដាយ​។ កូន​ប្រភេទ​នេះ​ត្រូវធ្វើ​គ្រប់បែបយ៉ាង​ដើម្បី​ទទួលបាន​ភាពល្អ​ឥតខ្ចោះ ដោយ​ភ័យខ្លាច​ថា​ឪពុកម្ដាយ​របស់​ពួកគេ​នឹង​លែង​ស្រលាញ់​ពួកគេ​ជាង​នេះ​តទៅទៀត​។​៦....

ប្រតោង​ឡើង​រហ័ស​ដូច​ស្វា​…​តែ​ដល់​ចង់​ចុះក្រោម​វិញ​រញីរញ័រ​ដៃជើង​ស្រែក​រក​ជំនួយ​ដូច​ហែក​ទ្រូង​ប្រាប់​ប៉ូលិស​ថា​ខ្លួន​ជា​ចោរ​

 …​ហួសចិត្ត​មែនទែន​…​ពេល​ប្រតោង​ឡើង​ទៅលើ​អាគារ​ជាន់​ទី​៣​គឺ​ដៃ​ស្អិត​តោង​រហ័ស​ដូច​ស្វា​…​លុះដល់​គោ​ដៅ​រក​ច្រកចូល​អត់​រួច​ស្រាប់តែ​រញីរញ័រ​ដៃជើង​អត់​ហ៊ាន​ប្រតោង​ចុះក្រោម​វិញ​ក៏​ស្រែ​ករក​ជំនួយ បើទោះបីជា​ដឹងថា​ស្រែក​ឲ្យ​គេ​ជួយ​ស្មើនឹង​ប្រគល់​ខ្លួន​ឲ្យ​ប៉ូលិស​ចាប់​ក៏ដោយ​។​កម្មករសំណង់​ម្នាក់​ឈ្មោះ Suhant B វ័យ​២៨​ឆ្នាំ បាន​ជាប់គាំង​នៅ​មាត់​បង្អួច​ជាន់​ទី​៣​នៃ​អគារ​ផ្ទះល្វែង ក្នុង​ទីក្រុង Bangalore ។ ​យោងតាម​វីដេអូ​ឃ្លី​ប​មួយ បង្ហាញ​ឲ្យ​ឃើញថា ជនសង្ស័យ ត្រូវបាន​បុរស​ពីរ​នាក់​ដែល​មកពី​ខាង​ក្រុម​ពន្លត់​អគ្គិភ័យ​ជួយសង្គ្រោះ ដោយ​ប្រើ​ជណ្ដើរ​ដែក​វែង​។ ទីបំផុត គេ​ក៏បាន​ចុះមក​ដល់​ជាន់​ក្រោម​វិញ ដោយ​សុវត្ថិភាព ហើយ​មាន​មនុស្ស​ជាច្រើន​កំពុង​ចោមរោម​មើល​ផងដែរ​។ ជុំវិញ​រឿងរ៉ាវ​ខាងលើនេះ ត្រូវបាន​ប៉ូលិស​សន្និដ្ឋានថា ជនសង្ស័យ​បាន​ឡើង​ទៅជា​ន់ទី​៣ ប្រុង​នឹង​ផ្លោះ​បង្អួច​ចូល​លួច​អីវ៉ាន់ តែដោយសារ​បង្អួច​មាន​ច​ង្រឹ​ង​ដែក​ទើប​គេ​មិនអាច​ចូល​រួច​។ ក្រោយពី​រក​ផ្លូវ​ចុះមក​វិញ​មិន​រួច បូក​រួមទាំង​អារម្មណ៍​ភ័យខ្លាច​ទៀត ក៏​ស្រែកហៅ​ម្ចាស់ផ្ទះ និង​អ្នកដំណើរ​ឆ្លងកាត់​ផ្លូវ​ឲ្យ​ជួយ​។ ​យ៉ាងណាមិញ ជនសង្ស័យ​បាន​អះអាងថា រូបគេ​ផ្ទាល់ បាន​ព្យាយាម​រត់គេច​ពី​ការ​វាយ​ប្រតប់​គ្នា​ជាមួយនឹង​អ្នក​រួមការ​ងារ​ដែល​ស្រវឹងស្រា​។ បើទោះជា​យ៉ាងណាក៏ដោយ ក៏​ប៉ូលិស​នឹងធ្វើ​ការស៊ើបអង្កេត​ចំពោះ​ករណី​ខាងលើនេះ​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ...

ស្លឹកឈើ​ជ្រុះ​មិន​ឆ្ងាយ​ពី​គល់​មែន​…​ឪពុក​ជា​ចៅ​មហា​កូនប្រុស​ធំ​ឡើង​ក៏​ជា​ចៅ​មហា​ដែរ​

…​ក្រមុំ​-​ក​ម្លោះ​នៅក្នុង​ប្រទេស​ចិន​ច្រើនតែ​និយម​ពឹងពាក់​ទៅលើ​ចៅ​មហា​ធ្វើជា​ស្ពាន​ដើម្បី​ត​ភ្ជាប់​ចំណង​ស្នេហ៍​របស់​ពួកគេ​។ ដោយសារតែ​បែបនេះហើយ​ទើប​នៅក្នុង​ប្រទេស​ចិន​កើតមាន​ស្អេកស្កះ​ដូច​ផ្សិត​នូវ​សេវាកម្ម​ផ្សំផ្គុំ​គូរ​ស្នេហ៍​។​អ្នកបើក​រថយន្តក្រុង​ម្នាក់​នៅក្នុង​ទីក្រុង Zhengzhou ស្ថិតក្នុង​ខេត្ត Henan បាន​ជួយ​ឲ្យ​មនុស្ស​នៅ​លីវ​ចំនួន ២៣​គូ រកឃើញ​ស្នេហា​ពិត ដោយសារតែ​គាត់​បាន​ប្រើប្រាស់​រថយន្តក្រុង​រប​ស់​គាត់​ធ្វើជា​ភ្ញាក់​ងារ​ផ្សំផ្គុំ ចំពោះ​អ្នក​នៅ​លីវ​ទាំងឡាយ ហើយ​គំនិត​របស់គាត់​នេះ​ទទួលបាន​ជោគជ័យ​យ៉ាងខ្លាំង​។​ ​លោក Yu Xi ដែល​ត្រូវគេ​ស្គាល់​ថា​ជា​ទេវតា​អាពាហ៍ពិពាហ៍ បានប្រែក្លាយ​រថយន្តក្រុង​របស់គាត់​ទៅជា​កន្លែង​ផ្សំផ្គុំ​ចាប់តាំងពី​ឆ្នាំ ២០០៨​មក​ម្លេះ ដោយ​នៅលើ​ជញ្ជាំង​រថយន្ត​គាត់ មាន​បិត​ជិ​វី​ប្រវត្តិ​របស់​អ្នក​នៅ​លីវ​មួយចំនួន ដែល​ចង់​បានដៃ​គូជីវិត​។​ពត៌មាន​ដែល​បិត​នៅលើ​ជញ្ជាំង​រថយន្ត​រួមមាន ឈ្មោះ​ពេញ រូបថត និង​ពត៌មាន​ផ្ទាល់ខ្លួន​ដូចជា ការងារ ការអប់រំ និង​ចំណង​ចំណូលចិត្ត​ជាដើម​។ កាលពី​ខែ​មុន លោក Yu Xi បានសម្រេច​ចិត្ត​ជ្រើសរើស​រូបថត​មនុស្ស​នៅ​លីវ​ចំនួន​២០​នាក់ ដែល​ចង់​ស្វែងរក​ស្នេហា​ពិត ។ លោក...