សង្គមប្លែកៗ

មួយ​កំផ្លៀង​ទុកជា​អនុស្សាវរីយ៍​…​កុំ​ចេះតែ​ហ៊ាន​ឃើញ​កំប៉េះគូទ​ស្រី​ចង់​ស្ទាបអង្អែល

…​ទំនងជា​គ្រឺត​ពេក​ហើយ​មើលទៅ ពេល​ឃ​លើ​ញ​កំប៉េះគូទ​ស្រស់​ស្រី​ឡើង​កំភ្លឹងៗ​ទប់​អារម្មណ៍​អត់​បាន​ក៏​យកដៃ​ទៅ​បន្លំ​ប៉ះ​លេង​…​មានអី​ដៃ​នាង​រហ័ស​ដូច​ឆ្មា​ទះ​កណ្តុរ​ផា​ច់​កំផ្លៀង​ឡើង​ក្រហម​ង៉ូ​វហើយ​ថែមទាំង​ត្រូវ​ប៉ូលិស​វ៉ៃខ្នោះ​ទៀត​។ នារី​វ័យក្មេង​ជនជាតិ​ចិន​ម្នាក់ បាន​ខឹងសម្បា​យ៉ាងខ្លាំង បន្ទាប់ពី​មាន​បុរស ម្នាក់ មានបំណង​បៀតបៀន​កេរ្តិ៍ខ្មាស​មកលើ​នាង ពេល​ឡើង​ជិះ​ជណ្តើរយន្ត​។​ ​ហេតុការណ៍​នេះ​បានកើត​ឡើង នៅ​ស្ថានីយ​រថភ្លើង​ក្រោម​ដី​មួយកន្លែង ក្នុង​ទីក្រុង Nanning ភាគខាងត្បូង​ខេត្ត Guangxi ប្រទេស​ចិន​។​តាមរយៈ​វីដេអូ​ឃ្លី​ប​ថត​ជាប់​ដោយ​កាមេរ៉ា​សុវត្ថិភាព គេ​ឃើញ​នារី​រងគ្រោះ​ស្លៀកខោ​ខូវប៊យ​ជើង​ខ្លី​អាវយឺត​ស បាន​ដើរ​ឡើង​ជិះ​ជណ្តើរយន្ត ស្រាប់​តែមាន​បុរស​ម្នាក់ទៀត អូស​វ៉ា​លី​ដើរ​ឡើង​តាម​ពីក្រោយ​នាង ហើយ​មិនយូរប៉ុន្មាន​ស្រាប់តែ បុរស​នោះ យកដៃ​ទៅ​ចាប់​កំប៉េះគូទ​នារី​រងគ្រោះ​។ ភ្លាមៗ​នាង​បាន​ក្រឡេកមើល​ជុំវិញខ្លួន​មុនពេល​ប្រតិកម្ម​ខឹង ហើយ​ទះកំផ្លៀង មួយ​ដៃ​ចំ​កណ្តាល​មុខ​លើ​បុរស នោះ​។​ហើយ​នៅពេល​ឡើងដល់​ជាន់​ខាងលើ នារី​រងគ្រោះ​បាន​ចាប់​អូស​បុរស​នោះ ពី​ជណ្តើរយន្ត​នាំចូល​ប៉ុស្តិ៍​ប៉ូលិស​តែម្តង​។​ជនល្មើស​បាន​ប្រាប់​អ្នកកាសែត​ថា គេ​ត្រៀមខ្លួន​រួចជាស្រេច ដើម្បី​ចាកចេញ​ពី​ស្ថានីយ​ផ្លូវ​ក្រោម​ដី ស្រាប់តែ​លេចមុខ​នារី​រងគ្រោះ មកឈ​របាំងមុខ​គេ​។ ជនល្មើស​ថា «​ខ្ញុំ​គ្រាន់តែ​ប៉ះ​គូទ​នាង​តែម្តង​ប៉ុណ្ណោះ...

ធ្វើជា​គ្រូបង្រៀន កុំ​តប​កំហឹង​ដាក់​សិស្ស​ត្រូវមាន​ចិត្តធ្ងន់ ដោះស្រាយ​ធម៌​ខន្តី​

…​ធ្វើជា​គ្រូបង្រៀន​ត្រូវតែមាន​ទឹកចិត្ត​ធ្ងន់​ណាស់​ចេះ​ទប់​អារម្មណ៍​មិន​ឲ្យ​ពុះកញ្ជ្រោល​…​ប៉ះ​ដៃ​យកដៃ ប៉ះ​ជើង​យក​ជើង​នោះទេ បើទោះបីជា​កូនសិស្ស​បាន​បញ្ចេញ​នូវ​អាកប្បកិរិយា​មិន​សមរម្យ​ដាក់ខ្លួន​យ៉ាងណាក្តី​…​អ្វីៗ​ត្រូវតែ​ដោះស្រាយ​ដោយ​សន្តិវិធី​។​តាំង​ពីមុនមក ការពិន័យ​សិស្ស​នៅក្នុង​សាលា​ដោយ​ការ​វ៉ៃ​ប្រើ​រំពាត់​គឺមាន​ជា​យូរណាស់​មកហើយ ប៉ុន្ដែ​មកដល់​សម័យ​បច្ចុប្បន្ន​គឺ​មិន មានការ​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​បែបនេះ​ទៀត​ទេ​។ ​ថ្មីៗ​នេះ មាន​វីដេអូ​មួយ ដែល​បានបង្ហាញ​ពី​សកម្មភាព​ម្ដាយ​របស់​សិស្សស្រី​ថ្នាក់​បឋម​ម្នាក់ កំពុងមាន​ការមិន​ពេញចិត្ត​ដែល​គ្រូ​បាន​ប្រើប្រាស់​អំពើហិង្សា​ដោយ​ប្រើ​រំពាត់​មក​វ៉ៃ​លើ​កូនស្រី​របស់គាត់​។ នៅក្នុង​វីដេអូ​នោះ គេ​បានឃើញ​ស្លាកស្នាម​ជាំ​នៅលើ​ដៃ និង​ជើង​របស់​ក្មេងស្រី ។ យោងតាម​ប្រភព​បាន​ឲ្យ​ដឹងថា មូលហេតុ​មកពី​សិស្សស្រី​ម្នាក់​នោះ បាន​ហៅ​គ្រូ​ថា «​ខ្ទើយ​» ទើប​បណ្ដាល​ឲ្យ​គ្រូ​ខឹង​បែបនេះ​។ គ្រូ​បាន​ឲ្យ​ដឹង ថា សិស្សស្រី​នោះ​សុំទោស​គាត់​បន្ទាប់ពី​វ៉ៃ​ប៉ុន្មាន​រំពាត់​រួច ព្រោះ​នាង​បាន​ហៅ​គាត់​ថា ខ្ទើយ​។ ​នៅក្នុង​វីដេអូ​នោះ ក៏មាន​ស្ត្រី​ម្នាក់ទៀត​ដែលជា​គ្រូ​បាន​និយាយថា សិស្សស្រី​រូបនេះ​មាន​ចរិត​មិន​សមរម្យ និង​គ្មាន​ការគោរព​គ្រូ​ដែល​បាន​ហៅ​គ្រូ​ថា ខ្ទើយ នៅ​ចំពោះមុខ​សិស្ស​ដ៏ទៃទៀត​៕

ពិតជា​ស្រែបុណ្យ​មែន​២០​ឆ្នាំ​ព្រះ​តេជគុណ​ចិញ្ចឹម​ក្មេង​កំព្រា​ជាង​១០០​នាក់​

…​អ្នកបួស​ប្រៀប​បានជា​ដើមឈើ​ចោល​ម្លប់​យ៉ាង​ត្រ​ឈឺ​ង​ត្រឈៃ​ជាទី​ជ្រក​បាំង​កំដៅថ្ងៃ​ពី​អ្នកធ្វើដំណើរ​ឆ្លងកាត់​។ យ៉ាងណា​ម៉ិ​ញ ព្រះសង្ឃ​ជនជាតិ​ថៃ​មួយអង្គ បានធ្វើ​ឲ្យ​សាធារណជន​ជាច្រើន​កោតសរសើរ​ពី​ទឹក​ចិ​ត្ដ​ដ៏​ធំធេង​របស់​តេជគុណ តាមរយៈ​ការជួយ​សង្គ្រោះ​ជីវិត​ក្មេង​ពិកា និង​កំព្រា ដែល​ត្រូវ​ឪពុកម្ដាយ​បោះបង់ចោល​ជាង ១០០​នាក់​ក្នុង​រយៈពេល ២០​ឆ្នាំ​មកនេះ​។ ​សង្ឃ​ចិត្តធម៌ មាន​ព្រះនាម ឡុង ផូ គង់​ក្នុង​វត្ដ​មួយ​នៃ​ប្រទេស​ថៃ បាន​លះបង់​ទាំង​ពេលវេលា រួម​នឹង​ថវិកា ដើម្បី​ទទួល​ចិញ្ចឹម​ក្មេងៗ ដែល​គ្មាន​ទីពឹង ឬ​ផ្ទះសម្បែង​ឲ្យ​មក​ស្នាក់នៅ និង​ផ្ដល់​ការអប់រំ​ដល់​ពួកគេ ឲ្យ​ក្លាយជា​មនុស្ស​មានចំណេះដឹង​ក្នុងសង្គម​។ ព្រះសង្ឃ​អង្គ​នេះ​បាន​សាងសង់​កុ​ដ​មួយកន្លែង​លើ​ផ្ទៃដី​ប្រមាណ ២,៧ ហិច​តា ដែលជា​អំណោយ​ពី​ម្ដាយ​របស់​តេជគុណ​ផ្ទាល់​តែម្ដង​។ រម្លឹក​ដល់​វ័យ​កុមារភាព​គ្រួសារ​របស់​ព្រះសង្ឃ​រូបនេះ ពុំ​សូវ​មាន​ជីវភាព​ធូរធារ​នោះទេ ប៉ុន្ដែ​ព្រះ​តេជគុណ​រួម​នឹង​បងប្អូន​បង្កើត​ហាក់​ទទួលបាន​ការថែរក្សា​បីបាច់​យ៉ាង​ល្អ​ពី​ម្ដាយ ហើយ​រឿង​មួយទៀត​ដែល​ព្រះ​តេជគុណ​មិនអាច​ភ្លេច​បាន​នោះ​គឺ ការចែករំលែក​ពង​ទា​ចៀន​សម្រាប់​គ្នា​បួន​នាក់ បរិភោគ​នៅ​សាលា​។ ព្រះ​តេជគុណ​ឡុង​ជូ​បាន​ប្រាប់ថា អ្វីដែល​បាន​ជំរុញ​ចិ​ត្ដ​តេជគុណ​ឲ្យ​បន្ដ​ជួយសង្គ្រោះ​កុមារ​ជាង...

ដូចគ្នា​សោះ​…​នៅក្នុង​សម័យបូរាណ​សិស្ស​ចូល​ប្រលង លួច​យក​គម្ពីរ​ទុក​បើកចាក់​

…​មិនថាតែ​នៅក្នុង​សម័យ​ទំនើប​យើង​នេះ​ទេ​ដែល​រាល់​ការប្រលង​នីមួយៗ​ច្រើន​តែមាន​សិស្ស​ខ្លះ​ដែល​មិនសូវ​ទុកចិត្ត​ពី​ប្រាជ្ញា​ស្មារតី​របស់ខ្លួន​បាន​លួច​យក​ព្រី​យ៉ុង​ទៅ​បើកចាក់​ក្នុង​ថ្នាក់​ប្រលង គឺ​កាលពី​នៅក្នុង​សម័យបូរាណ​កាល​ក៏មាន​ទង្វើ​បែប​ដូចគ្នា​នោះដែរ​។ កាលពីពេល​កន្លងទៅនេះ សារព័ត៌មាន​ចិន សៀង​ហៃ​អ៊ី​ស បាន​ចុះផ្សាយ ថា សិស្ស​និស្សិត​ចិន ត្រូវបាន​គេ​ដឹងថា មាន​ជំនាញ​ខ្ពស់​ក្នុងការ​ប្រើប្រាស់​ឧបករណ៍​បច្ចេកវិទ្យា​ទំនើប ដើម្បី​លួច​ចម្លង​វិញ្ញាសារ នៅក្នុង​ការប្រលង​ប្រចាំឆ្នាំ Gaokao ហើយ​កាលពី​រាប់រយ​ឆ្នាំមុន អ្នកប្រាជ្ញ​នៅក្នុង​ប្រទេស​ចិន ក៏​មិន​ខុសពី​បច្ចុប្បន្ន​ដែរ ដោយ​ពួកគេ​ត្រូវ​បង្ខំចិត្ត​ប្រើ​វិធីសាស្ត្រ​ចាស់​គ​ម្រិ​ល ដើម្បី​បាន​លួច​ចម្លង​ផងដែរ​។​ ​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា កូនសៀវភៅ​តូច​មួយ​ក្បាល ដែលជា​សៀវភៅ​ទុក​លួច​ចម្លង ត្រូវបាន​ដាក់តាំង​បង្ហាញ នៅ​ទីក្រុង​ឆាង​សា ក្នុង​ខេត្ត​ហួរ​ណាន ។ សៀវភៅ​នោះ ផ្ទុក​ទៅដោយ​បន្តុំ​អត្ថបទ​នៃ​សៀវភៅ Four Books and Five Classics របស់​អ្នកប្រាជ្ញ ខុង​ជឺ...

ភ្នែក​មុត​មែន ទោះបី​លាក់ទុក​ក្នុង​ជញ្ជាំង​ទៅហើយ តែ​មិន​បណ្តោយ​ឲ្យ​គេចផុត​ទេ​វាយ​ទម្លុះ​ទាល់តែ​ឃើញ​គំនរ​លុយ

…​លោក​ប៉ូលិស​ពិតជា​ភ្នែក​មុត​ខ្លាំង​មែនទែន​ដល់​ថ្នាក់​យកទៅ​លាក់​នៅក្នុង​ជញ្ជាំង​ហើយ​នៅតែ​លោក​ប៉ូលិស​សង្ស័យ លុះ​ពេល​វាយ​ទម្លុះ​ទៅ​ក៏​ស្រាប់តែ​បើកភ្នែក​ធំៗ ហើយ​លាន់មាត់​ខ្លាំងៗ​ម្តេចក៏​លុយ​ច្រើន​ម្ល៉េះ​គ្រាន់តែ​ចាប់​លុយ​ក៏​ចំណាយពេល​ជាង​មួយថ្ងៃ​ដែរ​។​រដ្ឋអំណាច​នៃ​ទីក្រុង Tungyuan ខេត្ត Jilin ប្រទេស​ចិន ប្រកាសថា ខ្សែ​វីដេអូ មួយ​បាន​ថត​នៅក្នុង​ខេត្ត​របស់ខ្លួន​។ ដោយ ជញ្ជាំង​ផ្ទះ​ត្រូវបាន​វាយ​ទម្លុះ​នោះ​ជា​របស់​ក្រុមហ៊ុន​ផលិត​ជី​មួយ​នៅក្នុង​តំបន់​។​ ក្រុមហ៊ុន​នេះ​មាន​តម្រុយ​រកស៊ី​ឆបោក​កេង​បន្លំ នឹង​ត្រូវបាន​ស្ថាប័ន​ប៉ូលិស​ធ្វើ​កំណត់ហេតុ​នឹងត្រូវ​ប្រឈម​នឹង​បទ​ព្រហ្មទណ្ឌ​។​ប្រភពព័ត៌មាន​ពី​QQ បាន​ឲ្យ​ដឹង​បន្ថែមថា ក្នុងអំឡុងពេល​ដ៏​វែង​ដែល​ពួកគេ​ផលិត​ជី​គុណភាព​ទាប នាំ​ឲ្យ​ក្រុមហ៊ុន​នេះ​សន្សំ​បាន​ទឹកប្រាក់ ៦៤០០​លាន​យាន់ ប្រមាណ​ជិត (១០០​លាន​ដុល្លារ​) ហើយ​បាន​លាក់​នៅក្នុង​ជញ្ជាំង​នា​ស្នាក់ការ​កណ្តាល​របស់​ក្រុមហ៊ុន​។ ខណៈពេលដែល​ប៉ូលិស​សម្រុកចូល​ហើយ​កំពុងធ្វើការ​ត្រួតពិនិត្យ​បញ្ជី លិខិតស្នាម គេ​សង្កេតឃើញ​មាន​ជញ្ជាំង​គួរ​ឲ្យ​មន្ទិលសង្ស័យ រួច​ក៏​ធ្វើការ​វាយ​ទម្លុះ​។ ​អ្វីៗ​ដែល​ស្ថិតនៅ​ពីមុខ​គេ​គឺ​ពិតជា​ស្មាន​ពុំ​ដល់​។ នោះ​គឺ​ក្រដាសប្រាក់ ១០០​យាន់ និង​៥០​យាន់ បានគរ​ជា​គំនរ​ដល់​ដំបូល​អាគារ ហើយ​ការរាប់​លុយ​ក៏ត្រូវ​ចំណាយពេល​អស់​ជាង​មួយថ្ងៃ​ឯណោះ​៕ 

កាន់​ច្រ​វ៉ា​សម្លឹង​ត្រើយ​មែន​…​ប្តី​ធ្លាក់ខ្លួន​ក្រ​លែងមាន​លុយ​ឲ្យ​ចាយ​ទាំង​បាច់ៗ​លែង​ចោល​ភ្លែត​ច្បាស់​ជា​គ្មាន​បុរស​ណា​ហ៊ាន​មក​បេតី​ទេ​

…​គង់​ជួប​នូវ​រឿង​ស្តាយក្រោយ​ហើយ​ដែល​នាង​ហ៊ាន​ហែក​ទ្រូង​ឲ្យ​ក្អែក​ចិត្ត​ចេញមុខ​ប្រកាស​ក្តែ​ងៗ​ថា​នាង​បាន​លែង​លៈ​ប្តី​ក្រោយពី​ប្តី​ធ្លាក់ខ្លួន​ក្រ​លែងមាន​លុយ​ឲ្យ​នាង​ចាយ​ពេញៗ​ដៃ​នោះ តើ​មាន​បុរស​ផ្សេង​ណា​គេ​ហ៊ាន​ចូលមក​បេតី​នាង​ជា​ប្រភេទ​ច្របាច់​ក្រូច​យក​ទឹក​អស់ បោះចោល​សំបក​ក្នុង​ធុងសំរាម​បែបនេះ​។​តារា​ម៉ូ​ដែល​ជនជាតិ​ជប៉ុន​ឈ្មោះ Kato Sari បាន​បង្ហោះ​វីដេអូ​មួយ​លើ Youtube ដោយ​ប្រកាសថា​នាង​បាន​លែងលះគ្នា​ជាមួយ​ស្វាមី​ដែលជា​ម្ចាស់​ក្រុមហ៊ុន​អចលនទ្រព្យ​ម្នាក់​ដែល​នាង​បាន​រៀ​ការ​ជាមួយ​កាលពី​ខែកញ្ញា ឆ្នាំ ២០១៩​កន្លងទៅ​។​ភ្លើង​ស្នេហ៍​រវាង​ពួកគេ​ទាំង​២​បាន​កើតមានឡើង​ក្នុងអំឡុង​ខែឧសភារ​ហូ​ច​សម្រេចចិត្ត​រៀបការ​ក្នុង​ខែកញ្ញា ឆ្នាំ​២០១៩​តែម្តង​។​ទោះជា​យ៉ាងណាក៏ដោយ​ក្រោយពេល​រៀបការ​ហើយ​បាន​មួយ​សប្តាហ៍​ពួកគេ​ក៏បាន​ចែកផ្លូវ​គ្នា​ហើយ​រឿងក្តី​លែងលះ​ក៏ត្រូវ​បានបញ្ចប់​នៅ​ថ្ងៃទី​១០ ខែមករា ២០២០​នេះ​។​តារា​ម៉ូ​ដែល​រូបនេះ​បាន​បញ្ជាក់ថា មូល​ហេតុដែល​ឈានដល់​ការ​លែងលះ​នេះ​គឺ​ដោយសារ​អតីត​ប្តី​របស់​នាង​ស្រែកថ្ងូរ​ថា​ខ្លួន​ក្រ​និង មិនមាន​លុយ​ឲ្យ​នាង​ចាយ​បាន​ដូច​មុន​។​បើតាម​វិ​ប​សាយ Line Today បាន​បញ្ជាក់ថា Kata Sari បាន​ចំណាយលុយ​អស់​ប្រមាណ​ជាង​៩០​ម៉ឺន​ដុល្លារ​របស់​មិត្ត​ប្រុស​នាង​ក្នុងពេល​ត្រឹមតែ​៣​ខែ​មុន​ឈានដល់​ថ្ងៃ​រៀបការ​។ នាង​បាន​ចំណាយ​ប្រាក់​ទាំងនោះ​ទៅលើ​ការទិញ​កាបូប​និង​សម្លៀកបំពាក់​របស់​ម៉ាក​ល្បីៗ​ឡាន​ទំនើបៗ​និង​របស់​ថ្លៃៗ​ផ្សេងទៀត​។​ជាមួយគ្នា​នោះដែរ ក្រោយ​ចុះ​លិខិត​អាពាហ៍ពិពាហ៍​រួច​ស្វាមី​របស់​នាង​ក៏​ធ្លាប់បាន​សុំ​អង្វរ​នាង​ឲ្យ​ឈប់​ទិញ​ទំនិញ​ទៀត​ទៅដោយ​លោក​បាន​និយាយថា​លោក​ក្រ​ណាស់ ឥឡូវ​និង​គ្មាន​លុ​ឲ្យ​នាង​ទៀត​ទេ ខណៈ​ក្រុមហ៊ុន​ក៏​កំពុង​ជួប​បញ្ហា​ហិរញ្ញវត្ថុ​ផងដែរ​។​ដោយសារតែ​បែបនេះហើយ​ទើប​ធ្វើ​ឲ្យ​តារា​ម៉ូ​ដែល​រូប​ស្រស់​នេះ​ខឹងសម្បារ និង​មិន​ពេញចិត្ត​យ៉ាងខ្លាំង​ដោយ​មិន​យល់ថា​ហេតុ​អី​ប្តី​របស់​នាង​ឲ្យ​នាង​ចាយលុយ​យ៉ាងច្រើន​ពេល​កំពុង​ទាក់ទង​គ្នា​តែ​ក្រោយ​រៀបការ​មិន​ឲ្យ​នាង​ចាយ​ដូច្នេះ​។ ​នាង​ក៏បាន​និយាយ​បន្ថែមថា​នាង​មិន​ចាប់អារម្មណ៍​បុរស​ក្រីក្រ​ឡើយ ដូច្នេះហើយ​នាង​ក៏​សម្រេចចិត្ត​លែងលះគ្នា​។ នាង​ក៏​ទទួលបាន​ការចាប់អារម្មណ៍​លើសពីនេះ​ទៀត​នៅពេល​នាង​និយាយថា «​សេចក្តីសុខ​គឺ​លុយ​អាច​ទិញ​បាន​ហើយ​ខ្ញុំ​រៀប​ប​ការ​គឺ​ដើម្បី​តែ​លុយ​នេះឯង​»៕

ចង់​ឡូយ​ពេក យក​អា​បើក​ពពារ​មក​ធ្វើជា​កំរងផ្កា ស្រាប់តែ​ផស់ គ្រូមន្តអាគម​ជួយ​អត់​ទាន់​

…​នៅ​ប្រទេស​ឥណ្ឌា​កាយវិការ​សំដែង​ដោយ​យក​សត្វ​ពស់វែក​មកកាន់​មក​ថើប ឬ​យកមក​ពាក់​ក​ប្រៀបដូចជា​យក​ពស់​ព្រលិត​មក​ប្រឡែង​លេង​នោះ​ជា​រឿង​គួរ​ឲ្យ​ស្ងើ​ប​ណាស់​តែ​ពលរដ្ឋ​នៅ​ទីនោះ​ចាត់ទុកជា​រូបភាព​ធម្មតា​គ្មានអ្វី​ត្រូវ​ស្រៀវ​ឆ្អឹងខ្នង​នោះឡើយ​។​ដោយសារតែ​ភាបក្លាហាន​នេះហើយ​ទើប​ប្រទេស​ឥណ្ឌា​ជាប់​ចំណាត់ថ្នាក់​ខ្ពស់​ជាងគេ​នៅក្នុង​ចំណោម​ប្រទេស​ឯទៀត​លើ​ពិភពលោក​ពី​ចំនួន​ជនរងគ្រោះ​ដែល​បាន​ស្លាប់​ដោយសារ​ពស់​ចិត្ត​ក្នុង​១​ឆ្នាំៗ​ជិត​២​ម៉ឺន​នាក់​ឯ​ណ្ណោះ​។ កាលពីពេល​កន្លងទៅនេះ សារព័ត៌មាន​ដេលី​ម៉ែ​ល បាន​ចុះផ្សាយ​កាលពី​ថ្ងៃទី​១០ ខែមេសា ឆ្នាំ​២០១៧​ថា បុរស​ម្នា​ក់បាន​ស្លាប់បាត់​បង់ជីវិត បន្ទាប់ពី​ត្រូវ​ពស់វែក មួយ​ក្បាល ចឹក​ក្រោយពី​រូបគាត់​បាន​ព្យាយាម​ចង់​ថតរូប​ជាមួយ​សត្វ​ពស់​នោះ​។​ ​យោងតាម​វីដេអូ​ដែល​ថត​បាន​នៅ​កន្លែងកើតហេតុ បាន​បង្ហាញថា បុរស​ជា​អ្នក​ចាប់​ពស់​ម្នាក់ បាន​យក​ពស់វែក មួយ​ក្បាល ទៅ​ដាក់​នៅលើ​.​ក បុរស​ជា​អ្នកទេសចរ​ម្នាក់ ខណៈ​មនុស្សម្នា​ជាច្រើន​អ្នក​ទៀត កំពុង​ចោមរោម​មើល​។​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា នៅពេល​លើក​យកទៅដាក់​លើ​.​ក សត្វ​ពស់​មួយ​ក្បាល​នោះ​ទំនងជា​មានការ​ភិតភ័យ ហើយ​វា​ក៏បាន​ចឹក​ចំ​តំបន់​សៀត​ថ្កា ឬ​ផ្ទាល់ បុរស​ជា​ភ្ញៀវទេសចរ​នោះ​តែម្តង​ក្រោយពេល​ត្រូវ​ពស់​ចឹក បុរស​ជា​ភ្ញៀវទេសចរ​ភ្លាមៗ មិនបាន​ចាប់អារម្មណ៍ ទេ ហើយ​នៅតែ​បន្ត​ឈរ​មុខ​កាមេរ៉ា​ឲ្យ​គេ​ថត​ទៀត​។ បន្តិចក្រោយមក​ទើប​គាត់​មាន​អារម្មណ៍​ថា មាន​អ្វី​កើតឡើង​នៅលើ​មុខ​របស់គាត់ និង​បាន​សុំ​ឲ្យ​អ្នក​ចាប់​ពស់ ពិនិត្យ​មើលថា គាត់​មាន​ត្រូវ​ពស់​ចឹក...

សុខចិត្ត​ឈឺ​សាច់​វះកាត់​ដាក់​ត្រីវិស័យ​ក្នុង​ដើមទ្រូង​អត់​ឲ្យ​វង្វេងទិស​ទោះ​ទៅដល់​ទីណា​ដឹង​ភ្លាម​ពី​ទិស​ខាងជើង​

…​ពុំមែន​ចង់​ឡង់សេ​លក់​ត្រីវិស័យ​អី​នោះទេ តែ​បុរស​ម្នាក់នេះ​បាន​សុខចិត្ត​ឈឺ​សាច់​ឲ្យ​ដុក​ទ័​រ​វៈ​កាត់​សាច់​ដាក់​ត្រីវិស័យ​ក្នុង​ដើមទ្រូង​ដើម្បី​ឲ្យ​រូបគាត់​ជា​មនុស្ស​ពុំ​វង្វេងទិស​…​ទោះ​នៅទីណា​ក៏​ដឹង​យ៉ាងច្បាស់​ពី​ទិស​ទាំង​៤​ដែរ​។ អ្នកជំនាញ​ខាង​ផ្នែក​ព័ត៌មានវិទ្យា​មួយរូប ឈ្មោះ Daniil Lyktin បាន​ចំណាយ​ប្រាក់​វះកាត់​ដាក់​ត្រីវិស័យ​នៅក្នុង​ទ្រូង​របស់គាត់ ដើម្បី​ដឹងថា ខាង​ណា​ជា​ទិស​ខាងជើង គ្រប់ពេលវេលា​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន ដេលី​ម៉ែ​ល​។​ ​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា បុរស​វ័យ​២៦​ឆ្នាំ​រូបនេះ បាន​ចំណាយ​ប្រាក់​ប្រមាណ ៦៤០​ដុល្លារ​តែប៉ុណ្ណោះ សម្រាប់​ការវះកាត់​តម្លើង​ត្រីវិស័យ​ដ៏​ចម្លែក​នៅក្នុង​ទ្រូង​របស់លោក ដែល​វា​នឹង​ញ័រ រាល់ពេល​គាត់​បែរ​ទៅ​ទិស​ខាងជើង​។​អ្នកជំនាញ​ខាង​បច្ចេកវិទ្យា ដែល​មកពី​ទីក្រុង Novosibirsk ភាគខាងត្បូង ប៉ែក​កណ្តាល​ប្រទេស​រុស្ស៊ី បាន​ឲ្យ​ដឹងថា គាត់​តែងតែមាន​មានការ​ឈ្លក់​វង្វេង នឹង​គំនិត​ចង់​កែប្រែ​គ្រឿង​អេ​ឡិច​ត្រូ​និ​ច ហើយ​លោក​ជឿថា នៅ​ថ្ងៃ​ណាមួយ​វា​នឹង​ក្លាយជា​ញាណ​ទី​៦ របស់​មនុស្ស​។ លោក Lytkin បាន​បញ្ជាក់ថា វិធី​ក្នុង​ដំឡើង​ត្រី​វិស័យនេះ គឺ​ងាយស្រួល​ណាស់​។...

សព​ក្លែងក្លាយ​ព្រោះតែ​ចង់ដឹងថា​ពិធី​បុណ្យសព​មាន​សភាព​យ៉ាងណា​

…​សេចក្តីស្លាប់​គឺ​គ្មាន​បុគ្គល​ណា​ចៀសផុត​នោះឡើយ​ជា​ច្បាប់ធម្មជាតិ​ចែងថា​…​កើត ចាស់ ឈឺ​ស្លាប់ ហើយ​បុគ្គល​ដែល​ស្លាប់ទៅ​ប្រៀប​បានជា​គល់ឈើ​អត់​បានដឹងថា តើ​អូន​ចៅ​សាច់ញាតិ​រៀបចំ​បុណ្យសព​មាន​សភាព​យ៉ាងណា​នោះឡើយ​។ ដោយសារតែ​ចង់ឃើញ​ថា​តើ​ពេលដែល​ខ្លួន​ស្លាប់ទៅ​ពិធី​បុណ្យសព​មាន​ភ្ញៀវ​ចូលរួម​យ៉ាងណា​នោះ​បុរស​ចិន​ម្នា​ក់បាន​ដើរតួ​ជា​ស្លាប់​…​។​ ​សារព័ត៌មាន ដេលី​ម៉ែ​ល បាន​ចុះផ្សាយ ថា បុរស​ជា​ជនជាតិ​ចិន​ម្នាក់ បាន​ឲ្យ​សាច់ញាតិ​រៀបចំ​ពិធី​បុណ្យសព​ក្លែងក្លាយ​មួយ ឱ្យ​ខ្លួនឯង ដោយសារតែ​គាត់​ចង់ដឹងថា​តើ ពិធី​បុណ្យសព​របស់គាត់​មើលទៅ​មាន​លក្ខណៈ​យ៉ាងណាខ្លះ​។​ដែលមាន​គំនិត​ប្លែក​ខុសគេខុសឯង​ឈ្មោះ Lin Guozhong អាយុ ៥៨​ឆ្នាំ មិនមាន​ប្រពន្ធ និង​កូន​នឹង​គេ​ឡើយ ហើយ​ដោយសារ​ហេតុផល​មួយ​នេះ ទើប​គាត់​ចង់​ស្គាល់​បទពិសោធន៍​នៃ​ពិធី​បុណ្យសព​របស់គាត់​។​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា បុរស​វ័យ​កណ្តាល​រូបនេះ បានចាប់ផ្តើម​រៀបចំ​ពិធី​បុណ្យសព​របស់លោក ដោយមាន​អ្នកជិតខាង​ភូមិ​ផង​របង​ជាមួយ ព្រមទាំង​សាច់ញាតិ បាន​ប្រមូល​ផ្តុំគ្នា​ហាក់ដូចជា​កំពុងកាន់​ទុក្ខ​ចំពោះ​ការបាត់​បង់ជីវិត​រប​ស់លោក Lin អីចឹង និង​ថែមទាំង​បាន​សែង​គាត់ ដែល​កំពុង​ស្ថិតក្នុង​ក្តារ​មឈូស អំឡុង​ពិធី​ដង្ហែ​សព​ក្នុងភូមិ​ទៀតផង​។ ប្រភព​បន្តថា...

យល់សប្តិ​ឃើញ​ខ្មោច​តឿន​ឲ្យ​ទិញ​ផ្ទះ​ដូច​ប្រាប់​ឲ្យ​ទៅយក​កំណប់​

…​ដំបូង​ឡើយ ពេល​មក​ឃើញ​ផ្ទះមួយ​ខ្នង​នេះ​ប្តី​-​ប្រពន្ធ​មួយគូ​នេះ​គាត់​មានចិត្ត​រារែក​អត់​ចង់​ទិញ​នោះទេ ព្រោះថា​ផ្ទះ​នោះ​ចាស់​បន្តិច​ទៅហើយ​...​បើ​ទិញ​រួច​ត្រូវតែ​ជួសជុល​ទើប​អាច​ស្នាក់​នៅបាន ដែល​ត្រូវ​ចំណាយ​ប្រាក់​បន្ថែមទៀត​។ ​ប៉ុន្តែ​ក្រោយពី​បានឃើញ​ផ្ទះ​នោះ​រួច​...​អស់​រយៈកាល​ជាច្រើន​យប់​ជាប់ៗ​គ្នា បុរស​ជា​ប្តី​បាន​យល់សប្តិ​ឃើញ​ខ្មោច​ស្ត្រី​វ័យ​ចំណាស់​ម្នាក់​ចេះតែ​មក​តឿន​ឲ្យ​ទិញ​ផ្ទះ​នោះ​គឺ​មិន​ខុស​បំណង​នោះឡើយ ថែមទាំង​មាន​លាភ​ទៀតផង​។ រឹតតែ​គយរ​ឲ្យ​ភ្ញាក់ផ្អើល​ទៀត​នោះ​សូម្បីតែ​នាង​ជា​ប្រពន្ធ​ក៏​យល់សប្តិ​ឃើញ​ដំណើររឿង​ដូចគ្នា​ដែរ​។​ដោយសារតែ​យល់សប្តិ​រឿង​ដដែលៗ​ច្រើន​យប់​ហើយ​ឃើញ​ដូចគ្នា​ទៀត​នោះ​...​ប្តី​-​ប្រពន្ធ​មួយគូ​នេះ​សម្រេចចិត្ត​ទិញ​ផ្ទះ​នោះ​ហើយ​ក៏បាន​ប្រទះឃើញ​ដូច​អ្វី​នៅ​ក្នុងការ​យល់សប្តិ​នោះ​មែន​។ ក្រោយពី​ទិញ​ផ្ទះ​នោះ​រួច​ប្តី​ប្រពន្ធ​ទាំងពីរ​នាក់​នេះ​បានធ្វើការ ជួសជុលផ្ទះ មុនដំបូង​ពួកគាត់​ជួសជុល​ជាន់​ទី​១ និង​ជាន់​ទី​២ មិនឃើញ​មាន​អ្វី​នោះទេ​។ តែ​នៅពេល​គាត់​ជួលជុល​ជាន់​ក្រោម​ដី​ក៏​ប្រទះឃើញ​ប្រអប់​ដែក​ពណ៌​បៃតង មាន​សណ្ឋាន​បែប​បុរាណ ត្រូវបាន​លាក់​យ៉ាង​ប្រយ័ត្ន ក្រោម​ស្រទាប់​ម្នាងសិលា ។​ពេល​ពួកគាត់​យក​ប្រអប់​ដែក​វ៉ា​លី​នោះ មក​បើក​មើល​ពិតជា​មិនគួ​ឲ្យ​ជឿ​មែន វា​គឺជា​កំណប់​ដែល​គេ​លាក់ទុក​នៅ​ទីនោះ​។ ក្នុង​ប្រអប់​នោះ​មាន កញ្ចប់​បី​ខ្ចប់​លុយ​សុ​ទ​តែ​ក្រដាស ១០០​ដុល្លា ដែល​សរុប​ទឹកប្រាក់​សរុប ២៣.០០០ ដុល្លារ ។​ក្រៅពីនោះ នៅមាន​ឃើញ​កាសែត Cleveland Plain Dealer ចាស់​មួយ​នៅក្រោម​បាត​ប្រអប់ ។​ ​វា​គឺជា​រឿង​មួយ​ដ៏​អស្ចារ្យ​សំរាប់​ប្តី​ប្រព​ន្ឬ​គាត់​ដែល...