សេដ្ឋកិច្ច

រឿង​៣​យ៉ាង​ដែល​អ្នក​ត្រូវ​ដឹង​មុន​សម្រេចចិត្ត​ទិញ​ផ្ទះ !

​នាពេល​បច្ចុប្បន្ននេះ​វិស័យ​អចលនទ្រព្យ​បាន​រីកចម្រើន​យ៉ាងខ្លាំង ហើយ​ការទិញ​ផ្ទះ​រស់នៅ​ផង និង​រក​ចំណូល​ផង គឺជា​បរិបទ​ដ៏​ពេញនិយម សម្រាប់​ជនជាតិខ្មែរ នៅពេល​បច្ចុប្បន្ន​។ ប៉ុន្តែ​នៅពេល​ចាប់ផ្ដើម​មាន​ផែន​ការទិញ​ផ្ទះ មាន​មនុស្ស​មិនតិច​ទេ​ដែល​ពិបាក ឬ​ស្មុគស្មាញ​ក្នុងការ​សម្រេចចិត្ត​ភ្លាមៗ​ថា​តើ​គួរ​ទិញ​លំនៅឋាន​ក្នុង​បុរី ឬ​ក្រុមហ៊ុន​ណា​ដើម្បី​ឲ្យ​មាន​សុវត្ថិភាព ព្រោះថា​សព្វថ្ងៃនេះ​ក្រុមហ៊ុន​ផ្គត់ផ្គង់​ផ្ទះល្វែង ឬ​វីឡា​នៅតាម​បុរី​មាន​ច្រើន ដែល​បុរី​ខ្លះ​មិន​បង្កបញ្ហា​ដល់​អតិថិជន ប៉ុន្តែ​ក៏មាន​បុរី​ខ្លះទៀត​មិនបាន​គោរព​តាម​កិច្ចសន្យា​នៃ​ការទិញ​លក់​រវាង​អ្នកទិញ និង​ម្ចាស់​បុរី​ដែរ​។ ​ដូច្នេះ​សំនួរ​ទាំង ៣​ខាងក្រោម​នេះ​អ្នក​គួរ​សួរ​ទៅកាន់​ម្ចាស់​គម្រោង​មុននឹង​សម្រេចចិត្ត​ទិញ​៖​ទី​១ ទីតាំង​​សម្រាប់​ផ្ទះ​ដែល​ធ្វើ​អាជីវកម្ម អ្នក​គួ​ជ្រើសរើស​ទីតាំង​ដែល​ងាយស្រួល​រក និង​ងាយ​មើល ឃើញ​។ ម្យ៉ាងទៀត​អ្នក​ត្រូវតែ​មើលថា តើ​ទីតាំង​នោះ​ស្ថិត​នៅក្បែរ​ស្ថាប័ន​អ្វីខ្លះ ដូចជា សាលារៀន សាកលវិទ្យាល័យ វត្ត​អារាម មន្ទីរពេទ្យ ផ្សារ ហាង​ទំនិញ និង​កន្លែង​សំខាន់ៗ​ទៀត ព្រោះ​វា​អាចធ្វើ​ឲ្យ​អតិថិជន​អ្នក មកពី​ស្ថាប័ន​ផ្សេងៗ​ចូលមក​កន្លែង​របស់​អ្នក​។​ ​ទី​២...

ប្រទេស​កម្ពុជា ត្រៀម​ធ្វើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​បណ្តាល​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច

​នៅក្នុង​សន្និសីទកាសែត​ស្តីពី «​លទ្ធផល​បញ្ចប់​នៃ​កិច្ចចរចា​បង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា ចិន FTA» ដែល​រៀបចំ​ដោយ​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក សុខ សុភ័ក្ត្រ រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម និង​ជា​ប្រធាន​ក្រុម​ចរចា​ពាណិជ្ជកម្ម​សេរី កម្ពុជា​-​ចិន បាន​លើកឡើងថា ក្រៅពី​ចិន កម្ពុ​ជាមាន​មហិច្ឆតា​ចង់​ចរចា​ពាណិជ្ជកម្ម​សេរី​ជាមួយ​ប្រទេស​មួយចំនួនទៀត ដូចជា​កូរ៉េខាងត្បូង ជប៉ុន ឥណ្ឌា អូ​ស្រា​លី និង​នូ​វែ​ល​ហ្សេ​ឡង់​ជាដើម​។​​លោក​រដ្ឋលេខាធិការ បាន​បញ្ជាក់ថា រហូតដល់​ពេលនេះ ការចរចា​លើ​ការធ្វើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​កម្ពុជា​-​ចិន បានបញ្ចប់​ហើយ ដោយ​ភាគី​ទាំងពីរ បាន​យក​ពង្រៀង​កិច្ចព្រមព្រៀង​នេះ បញ្ជូន​ឱ្យ​រដ្ឋាភិបាល​ប្រទេស​ទាំង ពីរ​ពិនិត្យ​ទៅ វិញ​ទៅមក​។ បន្ទាប់ពី​ពិនិត្យ​ហើយ​នោះ ភាគី​ទាំងពីរ​នឹង​រងចាំ​ពេលវេលា​សមស្រប​មួយ ដើម្បី​ចុះហត្ថលេខា ហើយ​បន្ទាប់ពីនោះ នឹង​រៀបចំ​ជា​ច្បាប់​តាម​នីតិវិធី ដើម្បី​ដាក់ឱ្យអនុវត្ត​។​​លោក​បញ្ជាក់ថា​៖...

ប្រទេស​ចិន ងាក​មក​ពង្រីង​វិស័យ​កសិកម្ម ខណ​:​ដែល​ប្រធាន​ស្បៀងអាហារ​ពិភពលោក​ព្រមាន​អំពី​វិបត្តិ​ខ្វះ​ស្បៀងអាហារ​

​ការរីក​រាលដាល​នៃ​វីរុស​កូ​វីដ​១៩ បានធ្វើ​ឲ្យ​បណ្តា​ក្រុមហ៊ុន​តូច ធំ ទាំងនោះ​ក្នុងប្រទេស​ចិន និង​ជុំវិញ​ពិភពលោក​ដល់​ទៅ​ជាង​៥​លាន​ក្រុមហ៊ុន សហគ្រាស រង​ផលប៉ះពាល់​ដោយសារ វីរុស កូ​វីដ​-១៩​។ ក្រុមហ៊ុន​វិភាគ​ទិន្នន័យ​សកល Dun & Bradstreet បានប្រកាសថា នៅតាម​បណ្តា​ខេត្ត ក្រុង នៅក្នុង​ប្រទេស​ចិន រង​ផលប៉ះពាល់​ខ្លាំងជាងគេ​បំផុត ដោយសារតែ​វីរុស កូ​វីដ​-១៩ ហើយ​ជះឥទ្ធិពល ដល់​បណ្តា​ក្រុមហ៊ុន​សហគ្រាស ផ្សេងទៀត​ដែលជា​ដៃគូ​នៅលើ​ពិភពលោក ។​​បញ្ហា​នេះ​មិនមែន​តែ​ប្រទេស​ចិន នោះទេ​តែ​ជា​វិបត្តិ​ទូរ​ទាំង​សកលលោក ។ មុនពេល​នៃ​ការ​រាតត្បាត​ជា​សាកល​នៃ​ជំងឺ​កូ​វីដ​១៩ របាយការណ៍​ស្ដីពី​វិបត្តិ​ស្បៀងអាហារ​សាកល​ឆ្នាំ ២០២០ បាន​ឲ្យ​ដឹងថា មនុស្ស​ចំនួន ១៣៥ លាន​នាក់​ជុំវិញ​ពិភពលោក​កំពុង​រង​ទុក្ខ​ដោយសារ​ភាពអត់ឃ្លាន​។ ប៉ុន្តែ​ក្រុម​អ្នកនិពន្ធ​របាយការណ៍​នេះ​បាន​ព្រមាន​ថា...

កម្ពុជា មាន​លក្ខណ​:​ពិសេស​ជាច្រើន​ក្នុង​ការធានា សន្តិសុខ​ស្បៀង អាចបំពេញ​តម្រូវការ​ប្រជាពលរដ្ឋ​បាន ទោះ​មាន​វិបត្តិ​នៃ​ជំងឺ​កូ​វីដ​១៩

​បើទោះបីជា​បញ្ហា​នៃ​ជំងឺ​កូ​វីដ​១៩ បង្ក​ឲ្យ​មាន​បញ្ហា​ប្រឈម​ជាច្រើន​ស្ទើរតែ​គ្រប់​វិស័យ​យ៉ាងណា​ក៏ដោយចុះ​ក៏ប៉ុន្តែ ជំងឺ​កូ​វីដ​១៩ មិនទាន់​បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​ស្បៀង​នៅ​កម្ពុជា ដូច​បណ្តា​ប្រទេស​មួយចំនួន​លើ​ពិភពលោក​នៅឡើយ​ទេ ប៉ុន្តែ​វា​បានក្លាយ​សញ្ញា​លឿង​មួយ​ដល់​ប្រទេស​ឲ្យ​គិតគូ​ដល់​ការកែច្នៃ​អាហារ និង​ពង្រឹង​ការដាំដុះ​ដំណាំ​កសិកម្ម​មួយចំនួន​សម្រាប់​ការប្រើប្រាស់​ក្នុងស្រុក ​​។ ​​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាន​បញ្ជាក់ថា ដោយសារតែ​បច្ចុប្បន្ន​ស្រូវ​អង្ករ​របស់​កម្ពុជា មាន​បម្រុង​ទុក​ច្រើន ហើយ​ការ​ចិញ្ចឹមសត្វ (​ជ្រូក គោ មាន់ ទារ​) ចិញ្ចឹម​ត្រី និង​ការដាំ​ដុំ​បន្លែបង្ការ មានដំណើរ​ការ​ជាធម្មតា​គ្មានអ្វី​ប៉ះពាល់​នោះ ឡើយ​។ នេះ​បើតាម​ការបញ្ជាក់ របស់លោក​កាលពី​ថ្ងៃទី​២៥ ខែមីនា ឆ្នាំ​២០២០​។​​លោក​រដ្ឋមន្ត្រី វេ​ង សាខុន បាន​បញ្ជាក់ថា «​ចំពោះ​បញ្ហា​សន្តិសុខ​ស្បៀង​សម្រាប់​កម្ពុជា ខ្ញុំ​គិតថា​មិនមាន​បញ្ហា​អ្វី...

ស្ថានទូត​ចិន​នៅ​កម្ពុជា អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ចំនួន​៥​ទៀត​របស់​កម្ពុជា​នាំចេញ​ផលិត​ផល ទៅ​ចិន​បន្ថែមទៀត

​ស្ថានទូត​ចិន​ប្រចាំ​នៅ​កម្ពុជា​បានបញ្ជាក់​ឲ្យ​ដឹងថា រដ្ឋបាល​គយ​ប្រទេស​ចិន អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ចំនួន​៥​ទៀត អាច​វេច​ខ្ចប់ នាំចេញ​ផ្លែ​ចេក​របស់​ប្រទេស​កម្ពុជា ទៅកាន់​ប្រទេស​ចិន លើក​ទី​៤ ទើប​ធ្វើ​ឲ្យ​ចំនួន​ក្រុមហ៊ុន​កើនឡើង​ដល់​១៥​ក្រុមហ៊ុន​។ រហូតមកដល់​បច្ចុប្បន្ន​នេះ ចំការចេក​ក្នុងប្រទេស​កម្ពុជា រហូតដល់​១៥​ក្រុមហ៊ុន ដែលមាន​ការដាំដុះ​ដំណាំ​ចេក​មាន​ចំនួន​ជាង​៨០០០​ហិកតា និង​មាន​រោងចក្រ​វេច​ខ្ចប់​ចំនួន​២១​កន្លែង ត្រូវបាន​រដ្ឋាភិបាល​ចិន អនុញ្ញាត​ឲ្យ​នាំ​ចេញទៅ​ប្រទេស​ចិន​។​​យោងតាម Facebook ផ្លូវការ​របស់​ស្ថានទូត​ចិន​នៅ​កម្ពុជា បាន​ចុះផ្សាយ​យ៉ាង​ដូច្នេះ​ថា «​កាលពីពេល​ថ្មីៗ​នេះ រដ្ឋបាល​គយ​ប្រទេស​ចិន បានសម្រេច​អនុញ្ញាត​ក្រុមហ៊ុន Sing He Yi Agriculture Co., Ltd និង ក្រុមហ៊ុន​កសិកម្ម​ផ្សេងទៀត​សរុប​ចំនួន​៥ ជា​សហគ្រាស​ចំការ និង រោងចក្រ​វេច​ខ្ចប់​នាំចេញ​ផ្លែ​ចេក នៃ​ប្រទេស​កម្ពុជា​ទៅកាន់​ប្រទេស​ចិន​លើក​ទី​៤​។ រហូតមកដល់​បច្ចុប្បន្ន​នេះ...

សេដ្ឋកិច្ច​មហា​យក្ស​ចិន​កំពុង​ស្ទុះ​ឡើងវិញ ដែលជា​សញ្ញា​វិជ្ជា​មាន​សម្រាប់​បណ្តាល​ប្រទេស​ជាច្រើន !

​បន្ទាប់ពី​មាន​ការរីក​រាលដាល​នៃ​ការឆ្លង​នៃ​វីរុស​កូ​វីដ​១៩ មាន​បណ្តាល​ប្រទេស​ជាច្រើន​លើ​សកលលោក​បានចេញ​វិធានការ បិទ​ប្រទេស និង​រឹតត្បិត​ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ការឆ្លង​រាតត្បាត COVID-19 បានធ្វើឱ្យ​សេដ្ឋកិច្ច​សកល លោក ច្រួលច្របល់ យ៉ាងខ្លាំង​ហួស​ពី​ការ​ស្មាន លើកលែង​ប្រទេសមួយ​ចេញ​នោះ​គឺ​ចិន​។ ​ចិន​ដែលជា​មហាអំណាច​សេដ្ឋកិច្ច​លេខ ២ លើ​លោក បន្ទាប់ពី​សហរដ្ឋអាមេរិក​ដែល​បានការ​ធ្លាក់ចុះ កំណើន សេដ្ឋកិច្ច​យ៉ាង គំហុក ក្នុង​ត្រីមាស​ដំបូង​នៃ​ឆ្នាំ​២០២០​នេះ​។ ប៉ុន្តែ​ទិន្នន័យ​ថ្មី​មួយ ចេញផ្សាយ​នៅ​ថ្មីៗ​នេះ​បាន បង្ហាញថា សេដ្ឋកិច្ច​ចិន​មាន កំណើន ៣.២​ភាគរយ នៅក្នុង​ត្រីមាស ទី ២ រាប់​ចាប់ពី​ខែមេសា​ដល់​ខែមិថុនា ហើយ​ដែល​នេះ​បាន ធ្វើឱ្យ​ចិន កា្ល​យ​ជា​ប្រទេស ដំបូង​បំផុត ដែលមាន​កំណើន សេដ្ឋកិច្ច​អំឡុង​វិបត្តិ...

ធនាគា​ពិភពលោក ផ្តល់​ឥណទាន ១០០​លាន​ដុល្លារ​អាមេរិក​ឲ្យ​កម្ពុជា​ដើម្បី​…..

​ធនាគា​ពិភពលោក បានអនុម័ត​ឥណទាន ១០០​លាន​ដុល្លារ​អាមេរិក នៅ​ថ្ងៃទី​១៧ កក្កដា​នេះ​សម្រាប់​ជួយ​គាំទ្រ​គម្រោង​កែលម្អ​បណ្តាញ​ផ្លូវ​គមនាគមន៍​នៅ​កម្ពុជា ដើម្បី​បង្កើន​លទ្ធភាព​ទទួលបាន​សេវា​និង​ឱកាស​សេដ្ឋកិច្ច​របស់​សហគម​ន៍​ជនបទ ។​​យោងតាម​សេចក្ដីប្រកាស​ព័ត៌មាន របស់ ធនាគារពិភពលោក នៅ​ថ្ងៃទី​១៧ កក្កដា បាន​ឲ្យ​ដឹងថា គម្រោង​នេះ នឹង​ពង្រីក លទ្ធភាព សម្រាប់​សហគមន៍​ជនបទ ឲ្យ​ទទួលបាន​សេវា​ចាំបាច់​នានា ដូចជា​មណ្ឌល​សុខភាព មន្ទីរពេទ្យបង្អែក សាលារៀន និង​ទីផ្សារ​តាមរយៈ ការកែលម្អ​ផ្លូវ​ជនបទ ឱ្យ​កាន់​តែមាន​ភាព​ធន់ ទៅនឹង​កត្តា​ប្រែប្រួល​របស់​អាកាសធាតុ ។ ការកែលម្អ​នឹង ត្រូវធ្វើ​ទៅលើ​ផ្នែក​ជាច្រើន នៃ​តាម​ផ្លូវជាតិ និង​ផ្លូវ​ខេត្ត ដែលជា​លទ្ធផល ជួយ​កាត់​បន្ថយថ្លៃ ចំណាយ​លើ​ការដឹកជញ្ជូន និង​ហានិភ័យ​គ្រោះថ្នាក់​ដោយសារតែ​ផ្លូវ​ខូច និង​ជួយ​សម្រួល​ដល់​ខ្សែ...

ដី​ប្រមាណ​ជា​៦០០​ហិច​តា គ្រោង​នឹងធ្វើ​ការសាងសង់​ព្រលានយន្ដហោះ​ថ្មី​នៃ​ខេត្តមណ្ឌលគិរី​

​លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី បង្ហាញ​អំពី​គម្រោង នៃ​ការសាងសង់​ព្រលានយន្ដហោះ​ថ្មី នៅ​ខេត្ត​ភូមិ ភាគ​ឦសាន​មួយ​នេះ ខណៈ​ខេត្ត​បាន​ត្រៀម​ដី​របស់​រដ្ឋ​រួចរាល់​ហើយ ប្រមាណ​៦០០​ហិច​តា នៅពេល​រាជរដ្ឋាភិបាល​ត្រូវការ ក្នុង​ការសង​សាង់​។ ទីតាំង​គម្រោង​ព្រលានយន្ដហោះ​ថ្មី​នេះ គឺមាន​ចម្ងាយ​ប្រហែល​២០​គីឡូម៉ែត្រ ពី​ទីក្រុង​សែន​មនោ​រម្យ​។ ការលើកឡើង​នេះ​ក្នុង​សន្និសីទ​សារព័ត៌មាន​របស់ អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល នៅ​ព្រឹក​ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០២០ ។​​បើតាម​លោក​អភិបាលខេត្ត នៅពេល​រាជរដ្ឋាភិបាល​សាងសង់​ព្រលានយន្ដហោះ​ថ្មី​នោះ ព្រលានយន្ដហោះ​ចាស់ មិន​ត្រូវបាន​បោះបង់ចោល ឬ​លក់​ទៅ​ឲ្យ​ឯកជន​ណាមួយ​នោះទេ ពោល​រដ្ឋបាលខេត្ត សហការ​ជាមួយ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ នឹង​រៀបចំ​ទីតាំង​នេះ ទៅជា​សួនច្បារ ឬ​កន្លែង​សម្រាប់​ប្រជាពលរដ្ឋ​លំហែ​កម្សាន្ដ​។​​លោក ស្វាយ សំ​អ៊ាង...

កម្ចី​លើ​វិស័យ​អចលនទ្រព្យ សំណង់​និង​លំនៅដ្ឋាន មានការ​កើនឡើង​ជាង​៧,៦៨ ពាន់​លាន​ដុល្លារ​ក្នុង​ឆមាស​ទី​១​នៃ​ឆ្នាំ​២០២០

​ការផ្តល់​កម្ចី​នៅក្នុង​ប្រាក់កម្ចី​លើ​វិស័យ​អចលនទ្រព្យ សំណង់​និង​លំនៅដ្ឋាន ដែល​ផ្តល់​ដោយ​គ្រឹះស្ថាន​ធនាគារ​នៅ​កម្ពុជា មាន​ទំហំ​ទឹកប្រាក់​ដល់​ជាង​៧,៦៨ ពាន់​លាន​ដុល្លារ​ក្នុង​ឆមាស​ទី​១​នៃ​ឆ្នាំ​២០២០ ។ នេះ​បើ​យោងតាម​របាយការណ៍​ប្រចាំឆមាស​ទី​១ របស់​ធនាគារជាតិ​នៃ​កម្ពុជា​។​​បើ​គិត​ត្រឹម​ចុង​ឆមាស​ទី ១ ឆ្នាំ ២០២០ ទំហំ​នៃ​ការផ្តល់​ឥណទាន​អតិថិជន​របស់​គ្រឹះស្ថាន​ធនាគារ​នៅ​កម្ពុ​ជាមាន​ទឹកប្រាក់​សរុប ២៦,៧ ពាន់​លាន​ដុល្លារ​ក្នុងនោះ​ការផ្តល់​កម្ចី​នៅក្នុង​វិស័យ​អចលនទ្រព្យ និង​សំណង់​មាន​សរុប ២៨,៨ ភាគរយ ដែល​ស្មើនឹង​ទឹកប្រាក់​ប្រមាណ​ជិត ៧,៦៩ ពាន់​លាន​ដុល្លារ​។ ​ឥណទាន​ក្នុង​វិស័យ​អចលនទ្រព្យ និង​សំណង់​ទាំងនោះ​រួមមាន​ការ​ឲ្យ​កម្ចី​ទិញ​ផ្ទះ​ជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​មាន​ចំនួន ១១,៦ ភាគរយ (​ប្រហែល ៣ ០៩៧ លាន​ដុល្លារ​) សំណង់ ៩,២ ភាគរយ (​ប្រហែល ២ ៤៥៦...

សម័យ​កូ​វីដ ១៩ ពលរដ្ឋ​មួយចំនួនធំ​ងាក​មក​ប្រក​បរបរ​នេះ មាន​ចំណូល​មិន​ធម្មតា

​ខណ​:​ពេលដែល​ពិភពលោក​កំពុង​ជួប​វិបត្តិ​មេរោគ​ឆ្លង​កូ​វីដ​-១៩ បានធ្វើ​ឲ្យ​សេដ្ឋកិច្ច​មានការ​ធ្លាក់ចុះ​ជា​សាកល យ៉ាងណាមិញ ស្រប​ពេលដែល នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ទិន្នផល​វារីវប្បកម្ម​បង្ហាញ​ពី​ការកើនឡើង​នោះ រាជរដ្ឋាភិបាល​កម្ពុជា នៅ​ឆ្នាំ​២០២០ ក៏​កំពុង​ដុតដៃដុតជើង​ជំរុញ​ឲ្យ​ពលរដ្ឋ​ពង្រីក​ការធ្វើ​កសិកម្ម​បន្ថែម ពិសេស​គឺ​ការ​ចិញ្ចឹមសត្វ ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក​ផង និង​បំពេញតម្រូវការ​នាំចេញ​ផង ដ្បិតថា តម្រូវការ​ស្បៀងអាហារ​កំពុង​មានការ​កើនឡើង​កាន់តែខ្លាំង​នៅ​ឆ្នាំ​២០២០​នេះ ។​​លោក សៀង ឈឿន ជាម្ចាស់កសិដ្ឋានមួយនៅ​ភូមិ​ព្រែក​ភ្នៅ ឃុំ​ព្រែក​ភ្នៅ​ស្រុក​ពារាំង ខេត្តព្រៃវែង​។ បាន​រៀបរាប់ថា​បច្ចុប្បន្ន​កសិដ្ឋាន​របស់លោក មាន កង្កែប​ញី ៥០០ និង​ឈ្មោល ៤០០ ទុក​សម្រាប់​បង្កាត់​យក​កូន​លក់ ២៥០០​រៀល​/​គ​ក្រ ក្រៅពី​កង្កែប មាន​មាន់​ខ្មៅ និង​ចិញ្ចឹម​ត្រី​អណ្តែង​ក្នុង​រណ្តៅ​ក្រាល​តង់​កៅស៊ូ ចិញ្ចឹម​មាន់​ពីលើ និង​ចិញ្ចឹម​កង្កែប​ក្នុង​កង់​រថយន្ត​នៅ​ជុំវិញ​រណ្តៅ ធ្វើ​របៀបនេះ​គឺ​ដើម្បី​កាត់បន្ថយ​ចំណី​ត្រី...