សេដ្ឋកិច្ច

ធនាគារពិភពលោក និង​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ព្យាករណ៍​សេដ្ឋកិច្ចកម្ពុជា​មាន​ទិន្ន័យ​ខុសគ្នា

​ធនាគារពិភពលោក បានចេញ​របាយការណ៍​មួយ​នៅ​ថ្ងៃទី​២៩ ខែកញ្ញា ដោយបាន​ព្យាករណ៍ ទុក​ថា សេដ្ឋកិច្ច​នៅ​កម្ពុជា ក្នុង​ឆ្នាំ​២០២០​នេះ នឹងមាន​កំណើន​អវិជ្ជមាន​ដក​ពីរ​ភាគរយ ដែលជា​ការធ្លាក់ចុះ​យ៉ាងគំហុក​បំផុត​មិន​ធ្លាប់មាន​នៅក្នុង​ប្រវត្តិសាស្ត្រ​ថ្មីៗ​នេះ​របស់​កម្ពុជា ។​ ​នៅក្នុង​របាយការណ៍​ដ​ដែល ក៏បាន​បញ្ជាក់បន្ថែម​ដែរ​ថា មូល​ហេតុដែល​បណ្តាល​ឲ្យ​សេដ្ឋកិច្ចកម្ពុជា​មាន​កំណើន -២​ភាគរយ​នេះ ដោយសារតែ​សេដ្ឋកិច្ច និង​ក្បាលម៉ាស៊ីន​ជំរុញ​កំណើនសេដ្ឋកិច្ច​សំខាន់ៗ​របស់ កម្ពុជា ពិសេស វិស័យ​សំណង់ ទេសចរណ៍ និង​ការនាំចេញ​ទំនិញ នៅតែ​បន្ត​ទទួលរង​ការប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ ពី​វិបត្តិ​ដែល​បង្កឡើង​ដោយ​ជំងឺ​កូ​វីដ​-១៩ ហើយ​កំណើន​អវិជ្ជមាន​នេះ​ក៏​ជា​ហេតុដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ទៅលើ សុខុមាលភាព​គ្រួសារ និង​អាចធ្វើ​ឲ្យ​ភាពក្រីក្រ​កើនឡើង​ថែមទៀត​។​​បើតាម​ធនាគារពិភពលោក ការ​រាល​ជំងឺ​កូ​វីដ​-១៩ គឺជា​មូលហេតុ​ចម្បង ដែល​ធ្វើ​ឲ្យ​កំណើន​សេដ្ឋកិច្ចកម្ពុជា ធ្លាក់ចុះ​យ៉ាងគំហុក​បែបនេះ​។ ធនាគារពិភពលោក បាន​ឲ្យ​ដឹងថា វិស័យ​សំណង់ វិស័យ​ទេសចរ...

ADB ផ្តល់​កម្ចី ២៩ លាន​ដុល្លារ​ដល់​កម្ពុជា​ដើម្បី​កំណែទម្រង់​វិស័យសំខាន់ៗ​ទាំងនេះ​

​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័ត​ហិរញ្ញប្បទាន ជាង​២៩​លាន​ដុល្លារ​អាមេរិក ដើម្បី​គាំទ្រ​រាជរដ្ឋាភិបាល​កម្ពុជា ធ្វើឱ្យ​ប្រសើរឡើង នូវ​ការផ្តល់សេវា​តាមរយៈ កំណែទម្រង់​សំខាន់ៗ ក្នុងការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ និង​វិមជ្ឈការ ជាពិសេស​នៅតាម​តំបន់​ជនបទ ដែល​ភាគច្រើន​ពលរដ្ឋ​ក្រីក្រ​រស់នៅ​។​​ធនាគារអភិវឌ្ឍន៍អាស៊ី បាន​បញ្ជាក់ថា ក្នុងចំណោម​កម្ចី​ទាំង​ជិត​៣០​លាន​ដុល្លារ​នេះ មាន ២០​លាន​ដុល្លារ សម្រាប់​គាំទ្រ​ដល់​វិធីសាស្ត្រ ដើម្បី​ពង្រឹង​ផែនការ គោលនយោបាយ និង​ការគ្រប់គ្រង​សារពើពន្ធ​នៃ​រដ្ឋបាល​មូលដ្ឋាន ក៏ដូចជា​រដ្ឋបាល​សាធារណៈ ក្នុងការ​អភិវឌ្ឍ​ផ្នែក​សេវា និង​ការគ្រប់គ្រង​វិស័យ​ហិរញ្ញវត្ថុ​សាធារណៈ​ដែល​បានធ្វើ​វិមជ្ឈការ​រួម​។​ ​រីឯ កម្ចី​៩,៣៥​លាន​ដុល្លារ​ទៀត​នោះ គឺ​សម្រាប់​អនុវត្ត​គម្រោង កសាង​សាលា​រដ្ឋបាល​មូលដ្ឋាន​ជាតិ ដែលជា​មជ្ឈមណ្ឌល​បណ្តុះ​បណ្តាល សម្រាប់​មន្ត្រី​រាជរដ្ឋាភិបាល​ក្នុង​តំបន់​។ បើតាម​ធនាគារអភិវឌ្ឍន៍អាស៊ី ការអនុវត្ត​គម្រោង​នេះ រាជរដ្ឋាភិបាល​កម្ពុជា ក៏បានផ្តល់​ហិរញ្ញប្បទាន​ចំនួន ១,៧​លាន​ដុល្លារ...

ធនាគារអភិវឌ្ឍន៍អាស៊ី​(ADB)៖ សេដ្ឋកិច្ចកម្ពុជា​ស្ទុះ​ងើបឡើង​ខ្លាំង​នៅ​ឆ្នាំ​២០២១ រហូតដល់​…

​ថ្មីៗ​នេះ ធនាគារអភិវឌ្ឍន៍អាស៊ី​(ADB) បាន​ដំឡើង​តួលេខ​នៃ​ការ​ព្យាករ​សេដ្ឋកិច្ចកម្ពុជា​សម្រាប់​ឆ្នាំ ២០២១ ដោយ​ផ្អែកលើ​ភាពប្រសើរ​ជាង​មុន នៃ​ផលិតកម្ម វិស័យ​កសិកម្ម និង​ការកើនឡើង នៃ​ការនាំចេញ​ផលិតផល​មិនមែន​សំលៀកបំពាក់ ដូចជា​កង់ និង គ្រឿង​អេ​ឡិច​ត្រូ​និ​ច​។​​លោកស្រី Sunniya Durrani-Jamal នាយិកា​ប្រចាំ​ប្រទេស​កម្ពុជា របស់​ធនាគារអភិវឌ្ឍន៍អាស៊ី​បាន​មានប្រសាសន៍ថា កូ​វីដ​១៩ ជា​បញ្ហា​ប្រឈម​ពិភពលោក ដែល​មិន​ធ្លាប់មាន​ពីមុនមក ប៉ុន្តែ​ជា​សំណាងល្អ ប្រទេស​កម្ពុជា​មិនបាន​ជួប​វិបត្តិ​ធ្ងន់ធ្ងរ​នោះឡើយ​។ លោកស្រី​រំពឹងថា​កំណើនសេដ្ឋកិច្ច​នឹង​ស្ទុះ​ងើបឡើង​វិញ​ដល់ ៥,៩% នៅក្នុង​ឆ្នាំ ២០២១ ដោយសារ​កំលាំង​ជំរុញ នៃ​គោលនយោបាយ​គាំទ្រ របស់​រាជរដ្ឋាភិបាល ដើម្បី​ជួយ​ដល់​ជនក្រីក្រ និង​ការគាំទ្រ​ផ្នែក​ហិរញ្ញប្បទាន ដល់​សហគ្រាស​ធុន​តូច និង​មធ្យម​។ ​លោកស្រី​បន្តថា វិធានការណ៍​ទាំងនេះ...

តើ​ប្រភេទ អចលនវត្ថុ​ណាខ្លះ​ដែល​មិនជា​ប់ព​ន្ឋ​មូលធន​២០​ភាគរយ ក្នុង​ឆ្នាំ​២០២១?

ថ្មីៗ​នេះ ឯកឧត្តម គង់ វិបុល បាន​ឲ្យ​ដឹងថា​គឺ​ចាប់ពី​ដើមឆ្នាំ​២០២១​ទៅ អគ្គនាយក​ពន្ធដារ នឹងធ្វើ​ការប្រមូល​ពន្ធ​លើ ចំណេញ​មូលធន ដែល​ការយកពន្ធ​ប្រាក់ចំណេញ​លើ​អចលនទ្រព្យ និង​ពន្ធ​ប្រាក់ចំណេញ​មូលធន​នេះ គឺ​មិនមែនជា​ពន្ធ ថ្មី​ដែល​ទើប​បង្កើត​ឡើយ តែ​រដ្ឋាភិបាល​បាន​បង្កើត​ពន្ធ​ប្រភេទ​នេះ នៅក្នុង​ច្បាប់​ថវិកាជាតិ តាំង​ឆ្នាំ​២០១០ មកម្ល៉េះ ហើយ​ឱ្យ​អនុវត្ត​ការយកពន្ធ​នេះ​នៅក្នុង ឆ្នាំ​២០២០​។ ប៉ុន្តែ ដោយសារ​ត្រូវការ​ពេលវេលា​ផ្សព្វផ្សាយ​ឱ្យបាន​ទូលំទូលាយ ដល់​អ្នកមាន​ជាប់​កាតព្វកិច្ច​បង់ពន្ធ​នេះ រាជរដ្ឋាភិបាល​សម្រេច​ពន្យារពេល​អនុវត្ត​នៅ​ដើមឆ្នាំ​២០២១​។​​ជុំវិញ​បញ្ហា​នេះ លោក​កែន សម្បត្តិ អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​បាន​គូសបញ្ជាក់​នៅក្នុង​កិច្ចសម្ភាសន៍​មួយ​ថា ពន្ធ​ចំណេញ​មូលធន ២០​ភាគរយ លើ​ការលក់​អចលនវត្ថុ​នឹងត្រូវ​ប្រមូល តែ​ក្នុងករណី​ប្រតិបត្តិ​ការលក់​អចលនវត្ថុ​ណា ដែល​ទទួលបាន​ប្រាក់ចំណេញ​តែប៉ុណ្ណោះ ប៉ុន្តែ​បើ​ក្នុងករណី​ប្រតិបត្តិ​ការលក់​អចលនវត្ថុ​ណា ដែល​មិន​ទទួលបាន​ប្រាក់ចំណេញ​នោះ នឹងមិន​ជាប់​កាតព្វកិច្ច​ពន្ធ​នេះឡើយ​។​​ក្នុងករណី​មួយ​ផ្សេងទៀត​ប្រសិនបើ​អចលនទ្រព្យ​មួយ...

អាជីវកម្ម​ក្នុង​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា កំពុងដំណើរការ​ប្រសើ​រ​ជាង​មុន​ជារឿយៗ​

​កាលពីពេល​ថ្មីៗ​នេះ​ក្រសួងទេសចរណ៍​បាន​អះអាងថា អាជីវកម្ម​សេវា​ទេសចរណ៍​ជាង​៣០ ភាគរយ​បាន​បើក​ដំណើរការ ឡើងវិញ​បន្ទាប់ពី​ផ្អាក​មួយរយៈ ខណៈដែល​ចលនា​ភ្ញៀវទេសចរ​ផ្ទៃក្នុង​មានការ​កើនឡើង ។​​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន ស្តីពី​ស្ថានភាព​វិស័យ​ទេសចរណ៍​ក្នុងអំឡុងពេល​នៃ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ នៅ​ថ្ងៃទី​៣ ខែកញ្ញា​នាទី​ស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តម ទិ​ត ចន្ថា រដ្ឋលេខាធិការ​ប្រចាំការ​នៃ​ក្រសួងទេសចរណ៍ បាន​មានប្រសាសន៍ថា នៅក្នុង​ឱកាស​ឈប់សម្រាក​សង​បុណ្យចូលឆ្នាំ​នាពេល​កន្លងមកនេះ​ចលនា​ភ្ញៀវទេសចរ​ផ្ទៃក្នុង​មានការ​កើនឡើង​ជាង​១​លាន​៤​សែន​នាក់ បានធ្វើឱ្យ​អាជីវកម្ម​ទេសចរណ៍​នៅក្នុង​ប្រទេស​កម្ពុ​ជាជាង ៣០ ភាគរយ ត្រូវបាន​បើក​ដំណើរការ​ឡើងវិញ ដោយបាន​ជួយ​សម្រួល​ដល់​ជីវភាព និង​ការលំបាក​និយោជិត និង​បុគ្គលិក​កំពុង​បម្រើ​ការងារ​នៅក្នុង​វិស័យនេះ​។​ លោក ទិ​ត ចន្ថា បានឱ្យដឹង​ទៀតថា នា​កំលុង​ពេលដែល​កម្ពុជា​ជួប​វិបត្តិ​ជំងឺ​កូ​វីដ​១៩ សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន អាហា​រដ្ឋា​ន ក៏ដូចជា​មូលដ្ឋាន​អាជីវកម្ម​សេវាកម្ម​ទេសចរណ៍​ដទៃ​ទៀត​ស្ទើរតែ ៩០% ត្រូវបាន​ផ្អាក​សកម្មភាព​អាជីវកម្ម​របស់ខ្លួន​ជា​បណ្ដោះអាសន្ន...

មក​ស្វែងយល់​អំពី ការប្រមូល​ពន្ធ​លើ​ប្រាក់ចំណេញ​លើ​មូលធន​ចំនួន​២០​ភាគរយ ក្នុង​ឆ្នាំ​២០២១

​ចាប់​ថ្ងៃទី​១​មករា ឆ្នាំ​២០២១ រាជរដ្ឋាភិបាល នឹង​ចាប់ផ្តើម​ប្រមូល​ពន្ធ​លើ​ប្រាក់ចំណេញ​លើ​មូលធន​ចំនួន​២០​ភាគរយ ។ នេះ​ជាការ​លើកឡើង​របស់លោក គង់ វិបុល អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ នៅក្នុង​កម្មវិធី​«​ការផ្តល់សេវា និង​បច្ចុប្បន្នភាព​ព្រឹត្តិការណ៍​ថ្មី​» របស់​អគ្គនាយកដ្ឋាន​ពន្ធដារ កាលពី​ថ្ងៃទី​២៧​សីហា​។ មូលធន​សំដៅ​ដល់​អចលនទ្រព្យ ភតិសន្យា ទ្រព្យ​វិនិយោគ កេរ្តិ៍ឈ្មោះ​អាជីវកម្ម កម្មសិទ្ធិបញ្ញា រូបិយវត្ថុ​បរទេស​។​​បើតាម ឯកឧត្តម គង់​វិបុល ការយកពន្ធ​ប្រាក់ចំណេញ​លើ​អចលនទ្រព្យ និង​ពន្ធ​ប្រាក់ចំណេញ​មូលធន​នេះ គឺ​មិនមែនជា​ពន្ធ ថ្មី​ដែល​ទើប​បង្កើត​ឡើយ តែ​រដ្ឋាភិបាល​បាន​បង្កើត​ពន្ធ​ប្រភេទ​នេះ នៅក្នុង​ច្បាប់​ថវិកាជាតិ តាំង​ឆ្នាំ​២០១០ មកម្ល៉េះ ហើយ​ឱ្យ​អនុវត្ត​ការយកពន្ធ​នេះ​នៅក្នុង ឆ្នាំ​២០២០​។ ប៉ុន្តែ ដោយសារ​ត្រូវការ​ពេលវេលា​ផ្សព្វផ្សាយ​ឱ្យបាន​ទូលំទូលាយ ដល់​អ្នកមាន​ជាប់​កាតព្វកិច្ច​បង់ពន្ធ​នេះ...

ក្រុមហ៊ុន​វិនិយោគ​ធំៗ​ចំនួន​៥ បោះទុន​៥៨​លាន​ដុល្លារ​នៅ​កម្ពុជា​ដើម្បី​ធ្វើ​រឿងនេះ

 ​រដ្ឋាភិបាល​កម្ពុជា​តាម​រយៈ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានអនុម័ត​គម្រោង​បង្កើត​រោងចក្រ​ចំនួន ៥ ដែលមាន​ទុន វិនិយោគ​ប្រមាណ ៥៨ លាន​ដុល្លារ​អាមេរិក មាន​ទីតាំង​ផ្សេងៗ​គ្នា នៅ​កម្ពុជា ដែល​អាចបង្កើត​ការងារ ជូន​ដល់​ពលរដ្ឋ​កម្ពុជា​ជាច្រើន​កន្លែង​។​Facebook ផ្លូវការ​របស់ CDC នៅ​ថ្ងៃទី​២៥ ខែសីហា​នេះ បាន​បញ្ជាក់ថា តាម​សំណើសុំ​វិនិយោគ​របស់​ក្រុមហ៊ុន គណៈកម្មាធិការ​វិនិយោគ​កម្ពុជា នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានសម្រេច​ចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី​ជា​ស្ថាពរ ជូន​ដល់​ក្រុមហ៊ុន​ដូចខាងក្រោម​៖១៖ TOKYO HAPPY ICE CREAM CO., LTD គម្រោង​បង្កើត​រោងចក្រ​ផលិត​ការ៉េម ដែលមាន​ទីតាំង​វិនិយោគ ស្ថិតនៅ​ភូមិ​វត្តភ្នំ ឃុំ​ភ្នំ​តូច ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ មាន​ទុនវិនិយោគ​ប្រមាណ​៣.១​លាន​ដុល្លារ​អាមេរិក...

ជប៉ុន ស្នើរ​កម្ពុជា​ឲ្យ​ដំណើរការ​ឡើងវិញ​នូវ​វិស័៍យ​២ ដើម្បី​បង្កើន​សេដ្ឋកិច្ច​កាន់តែ​ប្រសើរ​

​លោក ម៉ូ​តេ​ហ្គី តូ​ស៊ី​មី​ត្សឹ រដ្ឋមន្ត្រីការបរទេស​ជប៉ុន បានស្នើ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បើក​ដំណើរការ​ឡើងវិញ ដើម្បី​ជំរុញ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម រវាង​ប្រទេស​ទាំង​២​។ ចំពោះ​សំណើរ​នេះ ត្រូវបាន​សម្តេច​តេ​ជោ​ស្វាគមន៍​។​​ការស្នើ​នេះ​បានធ្វើ​ឡើង​ក្នុងជំនួប​រវាង លោក ម៉ូ​តេ​ហ្គី តូ​ស៊ី​មី​ត្សឹ និង​សម្តេច​តេ​ជោ នៅ​ព្រឹក​ថ្ងៃទី​២២ ខែសីហា ឆ្នាំ​២០២០​។​​លោក​រដ្ឋមន្ត្រី​ជប៉ុន បាន​ថ្លែងថា “​ស្នើសុំ​ដើម្បី​ធ្វើយ៉ាងណា បើក​ដំណើរការ​ឡើងវិញ រវាង​ប្រទេស​ទាំងពីរ ដូចជា​ការធ្វើដំណើរ​ទៅវិញទៅមក ដើម្បី​ជំរុញ​វិស័យ​ពាណិជ្ជកម្ម សេដ្ឋកិច្ច និង​វិស័យ​ធុរកិច្ច​ផងដែរ​”​។​​ជាការ​ឆ្លើយតប សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី បាន​សំដែង​នូវ​ក្តី​រីករាយ ដែល​បាន​ជួបពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម​រដ្ឋមន្ត្រីការបរទេស​ជប៉ុន​សារ​ជាថ្មីទៀត​បន្ទាប់ពី​បាន​ជួប​កាលពី​ឆ្នាំ​២០១៤...

ខេត្តមណ្ឌលគិរី បានចាប់ផ្តើម​ស្រូប​ភ្ញៀវ​ទេសចរណ៍​កាន់តែខ្លាំង​ហើយ ពេលនេះ​ក្រសួង​កំពុងតែ​……

​ខេត្តមណ្ឌលគិរី ជា​ខេត្ត​មួយ​ដែល​ត្រូវបាន​គេ​ចាត់ទុកថា​ជា​តំបន់​អេកូ​ទេ​សចណ៍​មួយ​ក្នុងចំណោម​ខេត្ត​ជាច្រើន​ទៀត ដែល​ត្រូវបាន​ក្រសួងទេសចរណ៍​បាននិងកំពុង​រៀបចំ​ផែន​មេការ​វិស័យ​ទេ​សចណ៍ ដើម្បី​ជំរុញ​ឲ្យ​ខេត្ត​ភាគ​ឦសាន​នៃ​ប្រទេស កម្ពុជា​នេះ ក្លាយជា​មេដែក​ឆក់​ដ៏​សំខាន់​មួយទៀត​ក្នុងការ​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​។ បើតាម​ផែនការ សេចក្ដីព្រាង​ផែនការ​ម​នេះ​នឹង​រៀបចំ​រួចរាល់​នៅ​ដំណាច់​ខែសីហា​ឆ្នាំ​២០២០​នេះ​។​​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ លោក​បណ្ឌិត ថោង ខុន នៅក្នុង​កិច្ច​បើក​សិក្ខាសាលា​ពិគ្រោះ​យោបល់​លើ​សេចក្តី ព្រាង​បឋម​ផែន ការ​មេ សម្រាប់​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​ខេត្តមណ្ឌលគិរី​នា​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០២០ នៅ​ក្រុង​សែន​មនោ​រម្យ បាន​ជំ​រុញឱ្យ​រដ្ឋបាលខេត្ត​ធ្វើយ៉ាងណា​ឱ្យ​វិស័យ​ទេសចរណ៍​នៅក្នុង​ខេត្ត​នេះ អាច​ទាក់ទាញ​បាន​ភ្ញៀវទេសចរ​កាន់តែ​ច្រើនជាង មុន​បន្ថែមទៀត ដើម្បី​រួមចំណែក​ក្នុងការ​ទ្រទ្រង់​កំណើនសេដ្ឋកិច្ច​-​សង្គម និង​បង្កើត​ការងារ​ផងដែរ​។​​ទី​១៖ ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​ខេត្តមណ្ឌលគិរី ត្រូវតែ​គោរព​ទៅតាម​អភិក្រម​នៃ​ការអភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព និង​ការទទួលខុសត្រូវ «​ការអភិវឌ្ឍ​បម្រើការ​អភិរក្ស និង​ការអភិរក្ស​ទ្រទ្រង់​ដល់​ការអភិវឌ្ឍ​» ដើម្បី​បានជា​ប្រយោជន៍​សេដ្ឋកិច្ចសង្គម និង​ប្រជាពលរដ្ឋ​មូលដ្ឋាន​រួមចំណែក​ដល់​ការថែរក្សា​ការពារ និង​អភិរក្ស​ធនធានធម្មជាតិ និង​បេតិកភណ្ឌ​វប្បធម៌ ពិសេស​រក្សាបាន​នូវ​អត្តសញ្ញាណ​ដើម​របស់​ខេត្តមណ្ឌលគិរី​។​*...

ក្រុមហ៊ុន​អាកាសចរណ៍ នៅ​ជុំវិញ​ពិភពលោក​បច្ចុប្បន្ន មិន​ខុសពី​ធ្វើស្រែ​រង់ចាំ​ទឹកភ្លៀង​

​ប្រភពដើម​ដែលនាំអោយ​ក្រុមហ៊ុន អាកាសចរណ៍​ខាតបង់​ធំធេង គឺ​ដោយសារតែ​បំណុល​វណ្ឌ ក ដោយសារ​ការឆ្លង​រាលដាល នៃ​វីរុស​Covid-19 ដោយ​ក្រុមហ៊ុន​បាន​ចំណាយ បើកប្រាក​ខែ​អោយ​បុគ្គលិក មុន​ពេលដែល​ក្រុមហ៊ុន បាន​បិទ​ដំណើរការ​ទាំងស្រុង ជា​ស្ថាពរ​ទៅតាម​ស្ថានភាព ចរាចរណ៍​តាមផ្លូវ​អាកាស ។​​ក្រុមហ៊ុន​ផលិត​យន្ដហោះ​ដ៏​ធំ​ជាង​បំផុត នៅ​សហភាព​អឺរ៉ុប បានផ្ដល់​ព័ត៌មាន​កាល​ពី​ថ្មីៗ​នេះ ថា​ក្រុមហ៊ុន Airbus អាច​នឹងត្រូវ​កាត់បន្ថយ​ចំនួន​បុគ្គលិក​ប្រមាណ ១៥,០០០ នាក់​ជុំវិញ​ពិភពលោក ដែល​ស្មើរ​ការ​កាត់ បន្ថយ​បុគ្គលិក ១១% របស់​ក្រុមហ៊ុន ស្រប​ពេលដែល​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ បានធ្វើ​ឲ្យ​ការធ្វើដំណើរ លើ​អាកាស​ជាប់គាំង ហើយ​ក្រុមហ៊ុន​អាកាសចរណ៍​មួយចំនួន​បាន​ក្ស័យ​ធុន មិនមាន​តម្រូវការ យន្ដហោះ​ច្រើន ដូច​មុន​ឡើយ​។ ​តាម​សមាគម​ដឹកជញ្ជូន​ផ្លូវ អាកាស​អន្តរជាតិ ដែលមាន​ក្រុមហ៊ុន​អាកាសចរណ៍​ចំនួន...