សេដ្ឋកិច្ច

អ្នកឧកញ៉ា គិត ម៉េង ចំណាយ​ថវិកា​ចំនួន ៣៥​លាន​នៅ​ក្រុង​កោះរ៉ុង ខេត្ត​ព្រះសីហនុ​ដើម្បី​ធ្វើ​រឿងនេះ

​អ្នកឧកញ៉ា គិត ម៉េង ប្រធាន ក្រុមហ៊ុន Royal Group Koh Rong Development Company បាន​ចុះហត្ថលេខា លើ​កិច្ចព្រមព្រៀង សាងសង់​ផ្លូវ​បេតុង​អា​មេ​កម្រាស់​២.៥​ដេ​ស៊ី​ម៉ែត្រ ប្រវែង​៧០​គីឡូម៉ែត្រ ទទឹង​៨​ម៉ែត្រ នៅលើ​តំបន់​អភិវឌ្ឍន៍ កោះរ៉ុង ក្រុង​កោះរ៉ុង ខេត្ត​ព្រះសីហនុ ជាមួយ​ក្រុមហ៊ុន Sinohydro Corporation Limited ដោយ​ចំណាយ​ថវិកា​ចំនួន ៣៥ លាន​ដុល្លារ និង​ប្រើ​រយៈពេល ១៦ ខែ​។ ។ ​ពិធី​ចុះហត្ថលេខា​នេះ ធ្វើឡើង​នៅ​សណ្ឋាគារ Goddess...

អ្នក​គួ​ក​ជេរ​ដី​ជិះ Lexus 570​អស់ហើយ ព្រោះតែ​ដី​ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល ក្បែរ​ព្រលានយន្តហោះ​ឡើង​ស្រឺ​តៗ​

​ស្របពេល​ទៅនឹង​កិច្ចដំណើរការ នៃ​គម្រោង​អភិវឌ្ឍន៍​សាងសង់​ព្រលានយន្តហោះ​អន្តរជាតិ​ថ្មី​នៅក្នុង​ទឹកដី​ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល ដែល​ស្ថិតនៅ​តំបន់​ភាគខាងត្បូង​ក្រុង​តាខ្មៅ ដោយមាន​ការ​សាទរ និង​គាំទ្រ​យ៉ាង​ពេញទំហឹង​ពី​សំណាក់​រាជរដ្ឋាភិបាល​ផងដែរ​នោះ បានធ្វើឱ្យ​តម្លៃ​ដី​ដែល​ស្ថិតនៅក្នុង​តំបន់​ផ្ទាល់ ក៏ដូចជា​តំបន់​ជិតខាង​ជុំវិញ​ទីតាំង​គម្រោង​បង្កើត​ព្រលានយន្តហោះ មានការ​ឡើងថ្លៃ​យ៉ាង​ពុះកញ្ជ្រោល​ហួស​ពី​ការ​ស្មាន ខណៈដែល​ពេលនេះ​មាន​ឈ្មួញ​ជាច្រើន​កំពុង​ប្រជែង​គ្នា​សម្រុក​ទិញ​យ៉ាង​មមាញឹក​ដោយ​សម្លឹង​ឃើញ​ពី​ភាព​វិជ្ជមាន​ក្នុង​អត្រា​ខ្ពស់​ដែល​អាច​ទទួលបាន​ចំណេញ​កប់​ក្តោង​ក្នុងពេល​ដ៏​ខ្លី​ខាងមុខនេះ ។​​លោក ស៊ីន ចាន់​សិរី​វុត្ថា អគ្គនាយករង​បច្ចេកទេស និង​ជា​អ្នកនាំពាក្យ​រដ្ឋលេខាធិកា​រដ្ឋា​ន អាកាសចរណ៍​ស៊ីវិល បាន​ថ្លែងថា ការសាងសង់​អាកាសយា​ន​ដ្ឋា​ន អន្តរជាតិ​ភ្នំពេញ​ថ្មី នៅលើ​ទឹកដី​ខេត្តកណ្តាល និង​តាកែវ សម្រេចបាន​ជាង ៣០% ហើយ ប៉ុន្តែ​ការសាងសង់​នៅតែ​បន្ត​ដំណើរការ បើទោះបី​មាន​ភាពយឺត​យ៉ា​វា​បន្តិចបន្តួច ដោយសារ​ការរីក​រាល​ដាល ជាស​កល​នៃ​កូ​វីដ​១៩ នៅលើ​ពិភពលោក ក៏ដូចជា​កម្ពុជា​ក៏ដោយ ។​​បើតាម​ក្រុមហ៊ុន​អចលនទ្រព្យ NARO Real-Estate ធ្លាប់បាន​ធ្វើការ​វាយតម្លៃ​ប្រាប់ថា​តម្លៃ​ដីធ្លី​ក្បែរ​តំបន់​នោះ​ចាប់ផ្តើម​ឡើងថ្លៃ​ខ្លាំង​នៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​២...

ក្បួន​ឆ្លាត​វ័យ ៣​យ៉ាង​ដើម្បី​ទទួលបាន​ផលចំណេញ​ពី​ការទិញ​ដី​ឡូ​តិ៍

​សន្ទុះ​នៃ​ការ​ពុះ​ដី​ឡូ​តិ៍លក់​នៅពេល​បច្ចុប្បន្ននេះ បាននិងកំពុង​ផុសផុល​យ៉ាងខ្លាំង នៅក្នុង​សង្គម​កម្ពុជា​។ ដើម្បី​ជា​គន្លឹះ​ក្នុង ជួយ​ឲ្យ​ប្រជាពលរដ្ឋ ដែលមាន​បំណង​ចង់​ទិញ​ដី​ឡូ​តិ៍ ទុក​សម្រាប់ធ្វើ​លំនៅឋាន ប្រកប​អាជីវកម្ម ឲ្យ​បាន​ត្រឹមត្រូវ​នោះ​លោកអ្នក ចាំបាច់​ត្រូវ​ដឹង​អំពី​ព័ត៌មាន​មួយចំនួន ។ ការវិនិយោគ ឬ​ការទិញ​ដី​ឡូ​តិ៍ វា​ជា​ឱកាស​សម្រាប់​អ្នក​ខ្សត់ខ្សោយ ឬ​អ្នកមាន​ជីវភាព ក្រោម​មធ្យម ដែល​គាត់​មាន​លុយ​បន្តិចបន្តួច​អាច​ទិញ​ដី​ឡូ​តិ៍​យកមក​សង់​លំនៅដ្ឋាន សម្រាប់​ស្នាក់នៅ ឬ​ទុក​លក់​យកប្រាក់ ចំណេញ ប៉ុន្តែ​ក៏​អាច​ក្លាយទៅជា​ហានិភ័យ​ដែរ ប្រសិនបើ​អ្នកទិញ​មិនបាន​សិក្សា អោយបាន​ច្បាស់លាស់ និង​ស៊ីជម្រៅ​ទៅ លើ​គម្រោង ឬ​ដី​ឡូ​តិ៍​ដែល​ចង់​ទិញ ឬ​នឹង​ទិញ​នោះ​។ ដូច្នេះ មានន័យថា ការទិញ​ដី​ឡូ​តិ៍ វា​អាចជា​ឱកាស​ផង ជា​ហានិភ័យ​ផង គឺ​វា​អាស្រ័យទៅលើ​អ្នកទិញ​ចេះ​ពិនិត្យ និង​វាយតម្លៃ​អោយបាន​ត្រឹមត្រូវ...

ស្រុក​កណ្ដាលស្ទឹង​ខេត្តកណ្តាល កំពុងតែ​ផ្លាស់ប្តូរ​មុខមាត់​ថ្មី

​ថ្ងៃ​ចន្ទ ទី​២២ ខែមិថុនា ឆ្នាំ​២០២០​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ចុះ​ត្រួតពិនិត្យ​ការដ្ឋាន​សាងសង់ ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​ថ្មី ស្ថិតនៅ​ឃុំ​ព្រែកស្លែង ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល​។​​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថ្មី ដែល​កំពុង​សាងសង់​សម្រេចបាន​ប្រមាណ​ជា​៣០ ភាគរយ​ហើយ​នោះ គឺ​ត្រូវការ​កម្លាំង​ពលកម្ម​ក្នុង​មួយថ្ងៃៗ​២​ម៉ឺន​នាក់ ហើយ​ចំណាយ​ក្នុង​មួយថ្ងៃ​១,៥​លាន​ដុល្លារ​អាមេរិក នៅពេល​ការសាងសង់​ដំណើរការ​គ្រប់​វិស័យ​នោះ ។ នេះ​បើតាម​ការ​ឲ្យ​ដឹង​ពី លោក​ឧកញ៉ា ពុង ឃាវ​សែ តំណាង​ក្រុមហ៊ុន​សាងសង់ OCIC ។​​អាកាសយានដ្ឋាន​អន្តរជាតិ​ថ្មី​នេះ វិនិយោគ​ក្នុង​ទឹកប្រាក់​ប្រមាណ ១.៥០០​លាន​ដុល្លារ ក្នុងនោះ​ទឹកប្រាក់​១,១០០​លាន​ដុល្លារ​ជា​កម្ចី​ពី​ធនាគារ​បរទេស និង​២៨០​លាន​ដុល្លារ​ជា​របស់​ក្រុម OCIC របស់​ឧកញ៉ា ពុង ខៀវ​សែ ហើយ​ដើមទុន​ចុះបញ្ជី​មាន​រហូតដល់​១២០​លាន​ដុល្លារ​អាមេរិក...

ទីផ្សារ​អចលនទ្រព្យ ផ្លូវ​ក្រវាត់ក្រុង​ខ្សែ​ទី​៣ កំពុង​ត្រូវប៉ាន់​ខ្លាំង !

​ផ្លូវ​ក្រវាត់ក្រុង​ខ្សែ​ទី​៣ ស្ថិតនៅក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល មាន​ប្រវែង​សរុប ៥២,៩៨​គីឡូម៉ែត្រ (​ផ្លូវ​មេ​ប្រវែង ៤៧,៦​គីឡូម៉ែត្រ ក្រាល​បេតុង​ស៊ីម៉ងត៍​សរសៃដែក និង​ផ្លូវ​ខ្នែង​ត​ភ្ជាប់​ប្រវែង ៥,៣​គីឡូម៉ែត្រ​ក្រាល​បេតុង​កៅស៊ូ​)​។ ក្នុងនោះ​ឆ្លងកាត់​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ប្រវែង ១៥,៤២​គីឡូម៉ែត្រ និង​ឆ្លងកាត់​ភូមិសាស្ត្រ​ខេត្តកណ្តាល​ប្រវែង​៣៧,៥៥​គីឡូម៉ែត្រ​។​​បន្ទាប់ពី​ការសាងសង់​ផ្លូវ​ក្រវ៉ាត់​ក្រុង​ទី​៣ ចាប់ផ្ដើម​តម្លៃ​អចលនទ្រព្យ​ក៏មាន​ការកើនឡើង​ដែល​ធ្វើ ឲ្យ​វិស័យ អចលនទ្រព្យ​នៅ ផ្លូវ​ក្រវ៉ាត់​ក្រុង​ទី​៣​មាន​សន្ទុះ​យ៉ាងខ្លាំង​ដែល​តម្លៃ​ដី​នៅតាម​តំបន់​បណ្តោយ​ផ្លូវ​ទាំងនោះ គឺមាន​ការកើនឡើង យ៉ាងខ្លាំង​នា ពេលបច្ចុប្បន្ន​។ បច្ចុប្បន្ន​សន្ទុះ​នៃ​ការវិនិយោគ​លើ​ការ​ពុះ​ឡូត៍​លក់ ភាគច្រើន​តាម​តំបន់​ជាយក្រុង​នៅតែមាន​នៅឡើយ ព្រោះ​តំបន់​ទាំងនោះ​ទើបតែ​ចាប់ផ្តើម​រីកចម្រើន និង​ចាប់ផ្ដើម​អភិវឌ្ឍ​បន្ត​ចេញពី​ទីក្រុង ដូច្នេះ​តម្លៃ​ដី​នៅមានកម្រិត ដែល​អាច​ផ្តល់ឱកាស​ចំណេញ​ដល់​អ្នកវិនិយោគ​ក្នុងពេល​ដ៏​ខ្លី​ខាងមុខ​។ អ្នកវិនិយោគ​មានឱកាស​ច្រើន​ក្នុងការ​ទទួលបាន​ប្រាក់ចំណេញ ហើយ​អ្នកទិញ​អាចមាន​លទ្ធភាព​ទទួល​បាន​ដី​ដែលមាន​សុវត្ថិភាព​ពុំមាន​បញ្ហា​។​​គម្រោង​សាងសង់​ផ្លូវ​នេះ​គ្រោង​ចំណាយ​ថវិកា​សរុប​ប្រមាណ ២៧៣​លាន​ដុល្លារ​អាមេរិក ក្រោម​ហិរញ្ញប្បទាន​សម្បទាន​ពី​រដ្ឋាភិបាល នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​ថវិកាបដិភាគ​របស់​រា​ជ​រដ្ឋាភិបាល​កម្ពុជា សម្រាប់​ការដោះស្រាយ​ផលប៉ះពាល់...

ប្រជាកសិករ​កម្ពុជា មានសង្ឃឹម​ហើយ​ពេលនេះ ភាគី​ចិន​បានស្នើ​សុំ​ទិញ​ស្វាយ​ស្រស់​ចំនួន ៥០ ម៉ឺន​តោន​ក្នុង ១ ឆ្នាំ និង​…

​កម្ពុជា​-​ចិន បាន​ចុះ​កិច្ចព្រមព្រៀង​ជា​ផ្លូវការ​នៅក្នុង​ការនាំចេញ​ស្វាយ​ស្រស់​ចំនួន ៥០ ម៉ឺន​តោន​ក្នុង ១ ឆ្នាំ ដែល​នេះ​ជាការ​បើកផ្លូវ​ក្នុងការ​ជំរុញ​ការនាំចេញ​កសិផល​ក្នុងស្រុក​ទៅកាន់​ទីផ្សារ​ធំជាងគេ​នៅ​អាស៊ី​មួយ​នេះ​។​​កិច្ចព្រមព្រៀង​លើ​ពិធីសារ​ស្តីពី «​លក្ខខណ្ឌ​តម្រូវ​ភូតគាម​អនាម័យ​សម្រាប់​ការនាំចេញ​ផ្លែស្វាយ​ស្រស់​ពី​កម្ពុជា​ទៅកាន់​ប្រទេស​ចិន​» ត្រូវបាន​ចុះហត្ថលេខា​រវាង​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ជាមួយនឹង​លោក WANG Wentian ឯកអគ្គរដ្ឋទូត​ប្រទេស​ចិន​ប្រចាំ​កម្ពុជា​កាលពី​ថ្ងៃ​អង្គារ​នៅ​ទីស្តីការ​ក្រសួងកសិកម្ម​។​​ឯកឧត្តម​រដ្ឋមន្ដ្រី វេ​ង សាខុន បាន​ឲ្យ​ដឹងថា ផលិតកម្ម​ផ្លែស្វាយ​ស្រស់​នៅ​កម្ពុជា​នាពេល​បច្ចុប្បន្ន មានការ​កើន​ឡើងជា​លំដាប់ ដែល​បង្ហាញ​ពីស​ក្កា​នុព​ល​នូវ​ភាពចាំបាច់​ត្រូវ​ដោះស្រាយ​រក​ទីផ្សារ​ដើម្បី​នាំចេញ​។​​ឯកឧត្តម​រដ្ឋមន្ដ្រី វេ​ង សាខុន បាន​គូសបញ្ជាក់ថា តាម​ស្ថិតិ​ចុងក្រោយ​នា​ឆ្នាំ​២០១៩ បាន​បង្ហាញថា ផ្ទៃដី​ដាំ​ដុះ​ដំណាំ​ស្វាយ មាន​ចំនួន ១២៤,៣១៩​ហិកតា ផ្ទៃដី​ដែល​អាច​ប្រមូល​ផល​មាន​ចំនួន​៩១,៣៩៨​ហិកតា និង​ទិន្នផល​ជា​មធ្យម​ទទួល បាន​១៥.៨៥​តោន​ក្នុង​មួយ​ហិកតា​ក្នុង​រដូវ...

គន្លឹះ ៣​យ៉ាង​ដែល​អ្នក​ត្រូវ​ដឹង​មុន​សម្រេចចិត្ត​ទិញ​ដី​ឡូ​តិ៍ ដើម្បី​ចំណេញ

​សន្ទុះ​នៃ​ការ​ពុះ​ដី​ឡូ​តិ៍លក់​នៅពេល​បច្ចុប្បន្ននេះ បាននិងកំពុង​ផុសផុល​យ៉ាងខ្លាំង នៅក្នុង​សង្គម​កម្ពុជា​។ ដើម្បី​ជា​គន្លឹះ​ក្នុង ជួយ​ឲ្យ​ប្រជាពលរដ្ឋ ដែលមាន​បំណង​ចង់​ទិញ​ដី​ឡូ​តិ៍ ទុក​សម្រាប់ធ្វើ​លំនៅឋាន ប្រកប​អាជីវកម្ម ឲ្យ​បាន​ត្រឹមត្រូវ​នោះ​លោកអ្នក ចាំបាច់​ត្រូវ​ដឹង​អំពី​ព័ត៌មាន​មួយចំនួន ១. គម្រោង​ផែនការ​នៅ​ជុំវិញ​ទីក្រុង​​គម្រោង​ដី​ឡូ​តិ៍​ជោគជ័យ​ត្រូវ​ពឹង​ផ្នែក​លើ​ផែនការមេ​របស់​ទីក្រុង ជាពិសេស​ផែនការ​តំបន់ មាន ផែនទី​ក្នុង​តំបន់​នោះ ឫ​តំបន់​ជាយ​ដែល​នៅ​ជិត​តំបន់​គោលដៅ​។ ប្រសិនបើ​រដ្ឋាភិបាល​ធ្វើ​ផែនការមេ​គ្រប់​ដណ្តប់​លើ​តំបន់​មួយចំនួន ដែល​បង្កើតជា​ទីក្រុងរ​ណ​ប ថ្មី រួមមាន ផ្លូវ​សំខាន់ៗ លូបង្ហូរទឹក និង​កន្លែង​គាប់ចិត្ត​នានា នេះ​មានន័យថា ដី​ឡូ​តិ៍​ទាំងនោះ នៅ​ជិត​គម្រោង​អភិវឌ្ឍន៍​នេះ នឹងមាន​តម្រូវការ​ខ្លាំង ហើយ​តម្លៃនឹង​កើនឡើង​លឿន​ក្នុងពេល​ឆាប់ៗ​។​២.​បញ្ហា​ផ្លូវច្បាប់​ទាក់ទង​ទៅនឹង​ដី​ឡូ​តិ៍​ផ្ទាល់​៖​ការពិចារណា​ម៉ត់ចត់ ពី​គម្រោង​ពុះ​ដី​ឡូ​តិ៍ ដែល​គួ​តែ​ត្រូវ​ទទួលស្គាល់​ពេញលេញ​ដោយ​ច្បាប់​ត្រឹមត្រូវ គឺជា​ការសំខាន់ មុនពេល​សម្រេច​ទិញ​ដី​ឡូ​តិ៍​ណាមួយ​។​​ការបញ្ជាក់​ពី​ដី​ឡូ​តិ៍​ពុះ​មានន័យថា ជា​បំណែក​នៃ​ប្លង់​ទាំងអស់ (​ឫ​ចែក​តាម​ក្បាលដី​)...

អចលនទ្រព្យ​នៅ​តំបន់ ផ្លូវ​ក្រវ៉ាត់ ក្រុង​ទី​៣ កំពុង​ត្រូវប៉ាន់​ខ្លាំង

កម្ពុជា ចំណាយ​ថវិកា​ជិត ៣០០​លាន​ដុល្លារ​សហរដ្ឋអាមេរិក ដើម្បី​សាងសង់​ផ្លូវ​ក្រវ៉ាត់ ក្រុង​ទី​៣ ដែលមាន​ប្រវែង​ជាង ៥០​គីឡូម៉ែត្រ ក្នុង​គោលបំណង​កាត់បន្ថយ​ការកកស្ទះ​ចរាចរ​ក្នុង ទីក្រុង និង​ការធ្វើសមាហរណកម្ម​ផ្ទៃក្នុង ។​គម្រោង​ផ្លូវ​នេះ ចំណាយ​ថវិកា​សរុប​ប្រមាណ ២៧៣​លាន​ដុល្លារ​អាមេរិក ដែលជា​ហិរញ្ញប្បទាន​សម្បទាន​ពី​រដ្ឋាភិបាល​ចិន ហើយ​រាជរដ្ឋាភិបាល កម្ពុជា ចូលរួម​ថវិកាបដិភាគ​សម្រាប់​ការដោះស្រាយ​ផលប៉ះពាល់ ការ​បោសសម្អាត​មីន​និង​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ ពន្ធ និង​សួយ សារ​អាករ ។ ការស្ថាបនា នឹង​ប្រើ​រយៈពេល​៤២​ខែ ដែល​គ្រោង​បញ្ចប់​នៅ​ខែធ្នូ ឆ្នាំ​២០២១​។​​បើ​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ឲ្យ​ដឹងថា គម្រោង​សាងសង់ ផ្លូវ​ក្រវាត់ក្រុង​ទី​៣ ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​៤...

មាន​ប្រាក់​ត្រឹម ជាង​១​ម៉ឺន​ដុល្លារ អាច​ពិចារណា​ដី​ឡូ​តិ៍​ជិត​តំបន់​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​ថ្មី​បាន !

​សកម្មភាព​នៃ​ការ​ពុះ​ដី​ឡូ​តិ៍លក់​នៅតែ​ក​ក្រើន​នឹងមាន​ទីផ្សារ​ដដែល​បើទោះបីជា​ទទួលរង​ផលប៉ះពាល់​ពី​បញ្ហា​វីរុស​កូដ​ក៏ពិតមែន តែ​ការវិនិយោគ ឬ​ការទិញ​ដី​ឡូ​តិ៍ វា​ជា​ឱកាស​សម្រាប់​អ្នកមធ្យម ឬ​អ្នកមាន​ជីវភាព​ធូរ ដែល​គាត់​មាន​ទិញ​ដី​ឡូ​តិ៍​យកមក​សង់ លំនៅដ្ឋាន សម្រាប់​ស្នាក់នៅ ឬ​ទុក​លក់​យកប្រាក់​ចំណេញ​បាន​យ៉ាង​ប្រសើរ ។ ​តម្លៃ​ដី​នៅតាម​តំបន់ ជាយក្រុង និង​តាម​បណ្ដា​ខេត្ត​នានា នៅ​ជិត​រាជធានី​ភ្នំពេញ នៅតែ​បន្ត​កើនឡើង ស្រប​ពេលដែល រាជរដ្ឋាភិបាល បានប្រកាស​ផែនការ​សម្រាប់​ឆ្នាំ​២០២១ ដោយ​កំណត់ឱ្យ​ម្ចាស់ សហគ្រាស​ទាំងអស់ ត្រូវ​ផ្លាស់ប្ដូរ​ទីតាំង រោងចក្រ​របស់ខ្លួន​ទៅ​ក្រៅ​កណ្ដាល​ក្រុងភ្នំពេញ​។ ការកើនឡើង នៃ​តម្លៃ​ដីធ្លី​នេះ ក៏ត្រូវ​បាន​ជំរុញ ដោយ​កំណើន នៃ​តម្រូវការ ក៏ដូចជា​លំហូរ​ចូល នៃ​វិនិយោគិន​បរទេស​។ ​សម្រាប់​អ្នកវិនិយោគ​លើ អចលនទ្រព្យ​ក្នុងស្រុក​វិញ វា​គឺជា​ឱកាស មាស ក្នុង​ការទិញ​ដី...

ឯកឧត្តម ជា សុផារ៉ា និង​ឧកញ៉ា ពង់ ឃាវ​សែ គម្រោង​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​ថ្មី រួចរាល់ ៣០%

​គម្រោង​សាងសង់​ព្រលានយន្ដហោះ​អន្តរជាតិ​ភ្នំពេញ​ថ្មី ដែល​ស្ថិតនៅក្នុង​ទឹកដី​ខេត្តកណ្តាល និង​ខេត្តតាកែវ បច្ចុប្បន្ន កំពុងតែបន្ត​សកម្មភាព​សាងសង់​យ៉ា​សកម្ម​ជាមួយនឹង​ការសម្រេចបាន​លទ្ធផល​ប្រមាណ​៣០​ភាគរយ​។ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​ជា​ប្រធាន គណៈកម្មការ​រៀបចំ​ទីតាំង​គម្រោង សាងសង់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថ្មី ដោយ​រួម​ដំណើរ​ដោយ អគ្គនាយក​ក្រុមហ៊ុន OCIC ពុង ឃាវ​សែ ដែលជា​អ្នកវិនិយោគ​នៅក្នុង​គម្រោង​នេះ បាន​អញ្ជើញ​ចុះ​ពិនិត្យ​វឌ្ឍនភាព នៃ​ការសាងសង់​អាកាសយាន​ដ្ឋា​ន អន្តរជាតិ​ភ្នំពេញ​ថ្មី ដែលមាន​ទីតាំង​ស្ថិតនៅ​ក្រុង​តាខ្មៅ និង​ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល និង​ស្រុក​បាទី ខេត្តតាកែវ ។​​ព្រលានយន្តហោះ​អន្តរជាតិ​លំដាប់ថ្នាក់ ៤F នេះ ត្រូវបាន​សាងសង់​លើ​ទំហំ​ផ្ទៃដី​ប្រមាណ ២៦០០​ហិកតា...