សេដ្ឋកិច្ច

មាន​ដើមទុន​ត្រឹម​ជាង ៨​ពាន់​ដុល្លារ អាច​ពិចារណា​ដី​តំបន់​នេះ​ដឹង​តែ ចំណេញ បង់ប្រាក់​រំលស់​សុទ្ធ​ក្នុង​១ ខែ​ត្រឹមតែ​ជាង ២០០​ដុល្លារ​

​សកម្មភាព​នៃ​ការ​ពុះ​ដី​ឡូ​តិ៍លក់​នៅតែ​ក​ក្រើន​នឹងមាន​ទីផ្សារ​ដដែល​បើទោះបីជា​ទទួលរង​ផលប៉ះពាល់​ពី​បញ្ហា​វីរុស​កូដ​ក៏ពិតមែន តែ​ការវិនិយោគ ឬ​ការទិញ​ដី​ឡូ​តិ៍ វា​ជា​ឱកាស​សម្រាប់​អ្នកមធ្យម ឬ​អ្នកមាន​ជីវភាព​ធូរ ដែល​គាត់​មាន​ទិញ​ដី​ឡូ​តិ៍​យកមក​សង់ លំនៅដ្ឋាន សម្រាប់​ស្នាក់នៅ ឬ​ទុក​លក់​យកប្រាក់​ចំណេញ​បាន​យ៉ាង​ប្រសើរ ។ ​តម្លៃ​ដី​នៅតាម​តំបន់ ជាយក្រុង និង​តាម​បណ្ដា​ខេត្ត​នានា នៅ​ជិត​រាជធានី​ភ្នំពេញ នៅតែ​បន្ត​កើនឡើង ស្រប​ពេលដែល រាជរដ្ឋាភិបាល បានប្រកាស​ផែនការ​សម្រាប់​ឆ្នាំ​២០២១ ដោយ​កំណត់ឱ្យ​ម្ចាស់ សហគ្រាស​ទាំងអស់ ត្រូវ​ផ្លាស់ប្ដូរ​ទីតាំង រោងចក្រ​របស់ខ្លួន​ទៅ​ក្រៅ​កណ្ដាល​ក្រុងភ្នំពេញ​។ ការកើនឡើង នៃ​តម្លៃ​ដីធ្លី​នេះ ក៏ត្រូវ​បាន​ជំរុញ ដោយ​កំណើន នៃ​តម្រូវការ ក៏ដូចជា​លំហូរ​ចូល នៃ​វិនិយោគិន​បរទេស​។ ​សម្រាប់​អ្នកវិនិយោគ​លើ អចលនទ្រព្យ​ក្នុងស្រុក​វិញ វា​គឺជា​ឱកាស មាស ក្នុង​ការទិញ​ដី...

ឧកញ៉ា​ពុង ឃាវ​សែ​៖ គម្រោង​ព្រលានយន្តហោះ​ស្រុក​ស្អាង​ខេត្តកណ្តាល អាច​នឹងត្រូវ​បញ្ចប់​ការសាងសង់​ក្នុង​ឆ្នាំ ២០២៣

​លោក ស៊ីន ចាន់​សិរី​វុត្ថា អគ្គនាយករង​បច្ចេកទេស និង​ជា​អ្នកនាំពាក្យ​រដ្ឋលេខាធិកា​រដ្ឋា​ន អាកាសចរណ៍​ស៊ីវិល បាន​ថ្លែងថា ការសាងសង់​អាកាសយា​ន​ដ្ឋា​ន អន្តរជាតិ​ភ្នំពេញ​ថ្មី នៅលើ​ទឹកដី​ខេត្តកណ្តាល និង​តាកែវ សម្រេចបាន​ជាង ៣០% ហើយ ប៉ុន្តែ​ការសាងសង់​នៅតែ​បន្ត​ដំណើរការ បើទោះបី​មាន​ភាពយឺត​យ៉ា​វា​បន្តិចបន្តួច ដោយសារ​ការរីក​រាល​ដាល ជាស​កល​នៃ​កូ​វីដ​១៩ នៅលើ​ពិភពលោក ក៏ដូចជា​កម្ពុជា​ក៏ដោយ ។​​ក្នុង​សន្និសីទ​សារព័ត៌មាន ស្ដីពី «​វឌ្ឍនភាព និង​ទិសដៅ​ការងារ​បន្ដ​របស់ រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល​» នៅ​ថ្ងៃទី​១៦ មេសា កន្លងទៅ លោក ស៊ីន ចាន់​សិរី​វុត្ថា បាន​បញ្ជាក់ថា «​ការអភិវឌ្ឍន៍​អាកាសយានដ្ឋាន​ភ្នំពេញ​ថ្មី នៅតែ​ដំណើរការ​ទេ...

តើបងធំ​ឬ​ខ្លា​អាស៊ាន​ជា​ប្រទេស​ណា​? ​ ​

តើបងធំទាំងនោះពិតជាខ្លាំងក្លាដូចដែលបានបង្ហាញសព្វាវុធដែរឬទេ?.​ ​តើ​ប្រទេស​ណាខ្លះ​ជាប់​ចំណាត់ថ្នាក់​សេដ្ឋកិច្ច និង​យោធា ក្នុង​លំដាប់ លេខ​១​នៅ​អាស៊ាន​?.​ ​កម្ពុជា​ជាប់​លេខ​ប៉ុន្មាន​ក្នុង​អាស៊ាន​?​គ្រប់គ្នា​ដឹក​ហើយ​ថា ប្រទេស​នៅក្នុង​តំបន់​អាស៊ាន ឬ​អាស៊ីអាគ្នេយ៍ ដែល មាន​ចំនួន ១០ ប្រទេស​ដែល​ក្នុងនោះ​រួមមាន​៖ ឥណ្ឌូនេស៊ី វៀតណាម ថៃ ម៉ាឡេស៊ី មី​យ៉ាន់​ម៉ា ហ្វីលីពីន សិង្ហ​បុរី កម្ពុជា ឡាវ និង​ប្រ៊ុយណេ គឺជា ប្រទេស​ក្នុង​តំបន់​មួយ​ដែល​កំពុងមាន​ការរីក​ចម្រើន​យ៉ាង​ខ្លាំងក្លា​បើទោះបី ប្រទេស​ទាំង​១០​នោះ​មិនទាន់​រីកចម្រើន​ព្រមៗ​គ្នា​ក៏ដោយ​។​​ប្រជាជាតិ​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​នេះ​មាន​ប្រជាជន​សរុប​ប្រមាណ​ជាង​៦០០​លាន​នាក់ ហើយ មាន​សេដ្ឋកិច្ច​រីកចម្រើន​ដែលមាន​ចំណូល GDP ក្នុង ចន្លោះ​៥% ដល់ ៧% ដែលជា តំបន់​មួយ​មិនអាច​ធ្វើ​ឲ្យ​បណ្តា​ប្រទេស​ធំៗ...

បន្ទាប់ពី​ក្រុមហ៊ុន​អាកាសចរណ៍ Thai Airway ក្ស័យធន​មាន​បុគ្គលិក​ជិត​១​ម៉ឺន​នាក់​អត់​ការងារ​ធ្វើ​

​កាលពីពេល​ថ្មីៗ​នេះ គណៈរដ្ឋមន្ត្រី​ថៃ បានអនុម័ត​លើ​សំណើ​ឲ្យ​មានការ​ស្តារនីតិសម្បទា​ក្រុមហ៊ុន​អាកាសចរណ៍​ថៃ​អន្តរជាតិ (Thai Airways International: THAI) តាម​នីតិវិធីតុលាការ​ដាក់​ក្ស័យធន ។ ការប្រកាស​ក្ស័យធន​នេះ​អាច​បណ្តាល​ឲ្យ Thai Airways បាត់បង់​ឋានៈ​ជា «​សហគ្រាស​រដ្ឋ​»​។​​គណៈកម្មាធិការ​គោលនយោបាយ​សហគ្រាស​រដ្ឋ​ដឹកនាំ​ដោយ​លោកនាយក​រដ្ឋមន្ត្រី Prayut Chan-o-cha បានសម្រេច​កាលពី​ថ្ងៃ​អង្គារ​ដោយ​បង្ខំ​ឲ្យ​ក្រុមហ៊ុន​អាកាសចរណ៍​ជាតិ​ដាក់សំណើ​ប្រកាស​ក្ស័យធន និង​ស្តារនីតិសម្បទា​ឡើងវិញ​ក្រោម​នីតិវិធី​តាមផ្លូវ​តុលាការ​។​​យោងទៅតាម The National Thailand បានធ្វើការ​ចុះផ្សាយ​កាលពី ម្សិលមិញ​នេះ បានអោយដឹងថា ក្រុមហ៊ុន​អាកាស​របស់ ថៃ បាន​ដក​ចោល​បុគ្គលិក​ជាង​៦០០០​នាក់ បន្ទាប់ពី​ការប្រកាស​ក្ស័យធន និង​ធ្វើការ​បញ្ចប់​បំណុល​ចំនួន ២០០​បាត ដែល​ស្មើនឹង​ប្រមាណ​ជា ៣១.៨៦​ពាន់​លាន​ដុល្លារ ។ នៅក្នុង​នោះ​ផងដែរ...

ទីផ្សារ​អចលនទ្រព្យ នៅ​ជិត​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថ្មី ស្ទុះ​ឡើង​គួរ​ឲ្យ​កត់សម្គាល់ !

​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថ្មី នៅក្នុង​ទឹកដី​ខេត្តកណ្តាល​ត្រូវបាន​រចនា​ឡើង​លំដាប់ថ្នាក់ 4F នឹង​ក្លាយជា​អាកាសយានដ្ឋាន​ធំជាងគេ​លំដាប់​ទី​៩ នៅលើ​ពិភពលោក​បន្ទាប់ពី​អាកាសយានដ្ឋាន Chicago O’Hare និង​នាំមុខ​អាកាសយានដ្ឋាន​អន្តរជាតិ​បេ​កាំ​ងរ​បស់​ប្រទេស​ចិន Beijing Capital International ។​​បើតាម​ការគូសបញ្ជាក់​ពី​លោក​ឧកញ៉ា ពុង ឃាវ​សែ អគ្គនាយក​ក្រុមហ៊ុន​សាជីវកម្ម​វិនិយោគ​ក្រៅប្រទេស​កម្ពុជា (OCIC) កាលពី​ថ្ងៃទី​៥ ខែធ្នូ កន្លងទៅ ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​ថ្មី​នេះ គឺ​កំពុងស្ថិត​នៅក្នុង​ការសាងសង់ ស្ថិតនៅ​ក្រុង​តាខ្មៅ និង​ស្រុក​កណ្តាលស្ទឹង​ខេត្តកណ្តាល ហើយ​អាច​ប៉ះ​តំបន់​មួយចំនួន​ក្នុងស្រុក​បាទី​ខេត្តតាកែវ​។ បើតាម​លោក ពុង ឃាវ​សែ គម្រោង​សាងសង់​ព្រលានយន្តហោះ​អន្តរជាតិ​ថ្មី​នេះ អាច​នឹង​រួចរាល់​នៅត្រឹម​ឆ្នាំ​២០២៣​ខាងមុខនេះ​។ នោះ​ប្រសិនបើ​ពុំ​សូវ​មាន​ឧបសគ្គ​ប៉ុន្មាន​ពី​ប្រជាជន​ជា​ម្ចាស់​ដី​ដែល​ក្រុមហ៊ុន​កំពុង​ប្រមូល​ទិញ​។​​បើតាម​អ្នកជំនាញ​ផ្នែក​អចលនទ្រព្យ​បានលើកឡើង​ថា​ដី​នៅ​ជិត​ទីតាំង​ក្បែរ ព្រលានយន្តហោះ​ថ្មី​នឹង​ផ្តល់​ជា ប្រយោជន៍​ច្រើន ដល់​សេដ្ឋកិច្ច​ក្នុង​តំបន់​។​ជាមួយគ្នានោះដែរបើតាមអ្នកជំនាញអចលនទ្រព្យបានលើកឡើងថា ​ជំហាន​នៃ​ការអភិវឌ្ឍន៍​សម្រាប់​តំបន់​ដែល​នៅ​ជុំវិញ​តំបន់​គម្រោង​ព្រលានយន្តហោះ​ថ្មី​គឺ​រំពឹងថា​នឹង​អាច​ដូចជា​តំបន់​សែន​សុខ...

ក្រុមហ៊ុន​អាកាសចរណ៍​ដ៏​ធំ Thai Airways ប្រកាស​ក្ស័យធន​

​កាលពីពេល​ថ្មីៗ​នេះ គណៈរដ្ឋមន្ត្រី​ថៃ បានអនុម័ត​លើ​សំណើ​ឲ្យ​មានការ​ស្តារនីតិសម្បទា​ក្រុមហ៊ុន​អាកាសចរណ៍​ថៃ​អន្តរជាតិ (Thai Airways International: THAI) តាម​នីតិវិធីតុលាការ​ដាក់​ក្ស័យធន ។ ការប្រកាស​ក្ស័យធន​នេះ​អាច​បណ្តាល​ឲ្យ Thai Airways បាត់បង់​ឋានៈ​ជា «​សហគ្រាស​រដ្ឋ​»​។​​គណៈកម្មាធិការ​គោលនយោបាយ​សហគ្រាស​រដ្ឋ​ដឹកនាំ​ដោយ​លោកនាយក​រដ្ឋមន្ត្រី Prayut Chan-o-cha បានសម្រេច​កាលពី​ថ្ងៃ​អង្គារ​ដោយ​បង្ខំ​ឲ្យ​ក្រុមហ៊ុន​អាកាសចរណ៍​ជាតិ​ដាក់សំណើ​ប្រកាស​ក្ស័យធន និង​ស្តារនីតិសម្បទា​ឡើងវិញ​ក្រោម​នីតិវិធី​តាមផ្លូវ​តុលាការ​។​​នាយករដ្ឋមន្ត្រី​ថៃ​លោក ប្រា​យុទ្ធ ចាន់​អូ​ចា បាន​បញ្ជាក់ថា​បន្ទាប់ពី​គណៈរដ្ឋមន្ត្រី បានសម្រេច​ចិត្ត​បោះបង់ចោល ការផ្តល់ ហិរញ្ញវត្ថុ​ដល់​ក្រុមហ៊ុន​អាកាសចរណ៍ Thai Airways International Plc ព្រោះ​ត្រូវតែ​សន្សំ​ប្រាក់ សម្រាប់​គម្រោង ផ្តល់ជំនួយ​ដែល​ចាំបាច់​ដើម្បី​កាត់បន្ថយ​វិបត្តិ​Covid-19 និង​ពង្រឹង​សេដ្ឋកិច្ច​ឡើងវិញ​។ លោក​បានលើកឡើង​ដូច្នេះ​ថា​៖«​ថ្ងៃនេះ​ខ្ញុំ​ត្រូវធ្វើ​ការសម្រេចចិត្ត​ដ៏​ពិបាក​ទាក់ទង​នឹង Thai...

Covid ៖ ពលរដ្ឋ​អាមេរិក​រាប់លាន​នាក់​នៅ​សហរដ្ឋអាមេរិក​បាត់បង់​ការងារ ខណ:​មនុស្ស​ជាង​១​ពាក់​នាក់​ស្លាប់​ក្នុង១ថ្ងៃ

​ចំនួន​អ្នក​ឆ្លង​កូ​វីដ​១៩ កើនឡើង​ដល់​ជាង ១​លាន​នាក់ នៅ​ទូទាំង​សកលលោក​។ សហរដ្ឋអាមេរិក នៅតែ​ជា​ប្រទេស​ដែលមាន​ករណី​ឆ្លង​ច្រើនជាងគេ ហើយ​បើតាម​សេចក្តីរាយការណ៍​ចុងក្រោយ អត្រា​អ្នកស្លាប់​នៅ​អាមេរិក​មាន​ចំនួន​ខ្ពស់បំផុត​មិន​ធ្លាប់មាន​ទេ ពោលគឺ​មាន​ស្លាប់​រហូតដល់​ជាង ១​ពាន់ ១​រយ​នាក់ ក្នុង​រយៈពេល​ត្រឹមតែ ២៤ ម៉ោង​ប៉ុណ្ណោះ​។ ​ទិន្នន័យ​រដ្ឋាភិបាល​អាមេរិក​បានបង្ហាញ​កាលពី​ចុង​សប្តាហ៍​កន្លងទៅនេះ​ឲ្យ​ដឹងថា ពេលដែល​ស្ថានភាព​សេដ្ឋកិច្ច​អាមេរិក​ខូចខាត​ដោយសារ​ការបិទ​អាជីវកម្ម​បណ្តាលមកពី​វីរុស​កូ​រ៉ូ​ណា អាជីវកម្ម​ជាច្រើន​បិទទ្វារ រីឯ​អត្រា​ការងារ​ធ្វើបាន​ធ្លាក់ចុះ​ដល់​កម្រិត​ព្រួយបារម្ភ​ក្នុង​ខែមីនា​។​​នាយកដ្ឋាន​ការងារ​បាន​រាយការណ៍​ថា ការងារ​របស់​អាមេរិក​បាន​ធ្លាក់ចុះ​ចំនួន ៧០១ ០០០ កន្លែង​ក្នុង​ខែមីនា ហើយ​អត្រា​គ្មាន​ការងារ​ធ្វើបាន​កើនឡើង​ដល់ ៤,៤ ភាគរយ​។​​ទោះយ៉ាងណា​នាយកដ្ឋាន​នោះបាន​ទទួលស្គាល់ថា គេ​មិនអាច​ប្រមូល​តួលេខ​បាន​ទាំង​អស់ពី​ការបាត់បង់​ការងារ​នោះទេ ហើយ​ទិន្នន័យ​ប្រចាំ​សប្តាហ៍​ផ្ទាល់ខ្លួន​ស្តីពី​ការអះអាង​លើកដំបូង​សម្រាប់​ការទទួលបាន​ផលប្រយោជន៍​ពី​ការបាត់បង់​ការងារ​បា​ន​បង្ហាញថា មនុស្ស ១០ លាន​នាក់​បាត់បង់​ការងារ​របស់​ពួកគេ​រយៈពេល ២ សប្តាហ៍​ចុងក្រោយ​នៃ​ខែមីនា​។​​អ្នកសេដ្ឋកិច្ច​នៃ​ធនាគារ Goldman Sachs...

កម្ពុជា ប្រេងសាំង​មានតម្លៃ​ត្រឹម​២,៣៥០​រៀល​ក្នុង​មួយ​លីត្រ​

បើ​យោងតាម​ការចុះផ្សាយ​រប​ស់​ក្រសួងពាណិជ្ជកម្ម​នា​ព្រឹក​ថ្ងៃទី​១​មេសា​នេះ ប្រេងសាំង​មានតម្លៃ​ត្រឹម​២,៣៥០​រៀល​ក្នុង​មួយ​លីត្រ ចាប់ពី​ថ្ងៃទី​១​ដល់​១៥​មេសា ឆ្នាំ​២០២០​។ ជាមួយនឹង​គ្នា​នេះ​ប្រេងម៉ាស៊ូត ក៏​ធ្លាក់​នៅត្រឹម​២,៤៥០​រៀល​ក្នុង​មួយ​លីត្រ ផងដែរ​។​​សេចក្តីជូនដំណឹង​ក្រសួងពាណិជ្ជកម្ម​ចុះ​ថ្ងៃទី​១ ខែមេសា ឆ្នាំ​២០២០​បញ្ជាក់ថា យោង​ប្រកាស​អន្តរក្រសួង​លេខ​១៧២​ពណ​. អ​វ​ឯ​.​ប្រក ចុះ​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០១៨ របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្រសួងពាណិជ្ជកម្ម និង​ក្រសួង​រ៉ែ និង​ថាមពល ស្តីពី​ការកំណត់​រូបមន្ត​សម្រាប់​កែសម្រួល​ថ្លៃ​លក់រាយ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា និង យោង​លើ​ការព្រមព្រៀង លើ​រូបមន្ត​កំណត់​តម្លៃ​ជាមួយ​ក្រុមហ៊ុន​ប្រេងឥន្ធនៈ​ដែល​ប្រកប​អាជីវកម្ម​នៅ​កម្ពុជា និង​យោងតាម​ការប្រែប្រួល​នៃ​តម្លៃ​ប្រេងឥន្ធនៈ​លើ​ទីផ្សារ​ក្នុង​តំបន់ និង​អន្តរជាតិ ។ ​

ជន​ឱកាសនិយម ​​ឆ្លៀត​យកចំណេញ តាមរយៈ​ការលក់​ដំឡើងថ្លៃ​សូមត្រៀមខ្លួន !

​ខណ​:​ពេលដែល​ជំងឺ Covid-19 ត្រូវបាន​រកឃើញ​ជា​បន្តបន្ទាប់​នៅ​កម្ពុជា គេ​ក៏​សង្កេតឃើញថា​ទំនិញ​មួយចំនួន ដូចជា​គ្រឿង​បរិភោគបាន​ឡើងថ្លៃ ជាពិសេស​ម៉ាស អាល់កុល និង​ទឹក​លាងដៃ​ជាដើម​។ ក្រសួងពាណិជ្ជកម្ម បាន​ព្រមាន​ចាត់វិធានការ​តាមផ្លូវ​ច្បាប់ ក្នុងករណី​រកឃើញ​ជ​ន​ខិលខូច ដែល​ឆ្លៀតឱកាស​លក់ទំនិញ​ឡើងថ្លៃ កេងចំណេញ​ហួសហេតុ ខណៈដែល​ប្រទេស​កម្ពុជា កំពុង​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​រាតត្បាត COVID-19​។ ​បើតាម​សេចក្ដីអំពាវនាវ ក្រសួងពាណិជ្ជកម្ម បាន​សង្កេតឃើញថា ម្ចាស់​ហាង​លក់ទំនិញ អាជីវករ និង​អ្នកលក់ដូរ​ទំនិញ តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណែ​ត (Online) មួយចំនួន បាន​ឆ្លៀតឱកាស លក់​ដំឡើង ថ្លៃទំនិញ ដូចជា ម៉ាស់​ការពារ​មុខ អាល់កុល​លាងដៃ ចាហួយ​ជាតិ​អាល់កុល​លាងដៃ ឧបករណ៍​ស្ទង់កំដៅ និង​គ្រឿងឧបភោគ...

បន្ទាប់ពី​អាមេរិក ជំងឺ​ជ្រួលច្របល់​បាន​ផ្ទុះ​រាលដាល​មក​ក្បែរ​ប្រទេស​ខ្មែរ​យើង !

​ពលរដ្ឋ​នៅតាម​បណ្តា​ប្រទេស​អាស៊ាន​មួយចំនួន​បាន​សម្រុក​ទៅ​ផ្សា​រទិញ​ទំនិញស្តុក​ដើម្បី​ជាការ​ត្រៀមខ្លួន​សម្រាប់​ការ Lockdown ស្របពេល​ការរីក​រាលដាល​សកល​នៃ​ជំងឺ COVID-19 ដោយ​ពួកគេ​បាន​តម្រង់​ជួរ​នៅ​ខាងក្រៅ​ផ្សារ​ទំនើប​ត​កន្ទុយ​គ្នា ដើម្បី​ជាការ​ត្រៀមខ្លួន​សម្រាប់​ការ Lockdown ស្របពេល​ការរីក​រាលដាល​សកល​នៃ​ជំងឺ COVID-19​។ ​ប្រទេស​ថៃ បើទោះបីជា​រដ្ឋាភិបាល​ណែនាំ​ដល់​ពលរដ្ឋ​របស់ខ្លួន​សូមកុំ​ឲ្យ​មានការ​ព្រួយបារម្ភ​អំពី​វិបត្តិ​ខ្វះ​ចំណីអាហារ​យ៉ាង​ក៏ ដោយ​ប៉ុន្តែ ចំនួន​នៃ​មនុស្ស​ដណ្តើម​គ្នា​ទិញ​ទំនិញ​មានការ​កើនឡើង​ពីមួយថ្ងៃ​ទៅមួយថ្ងៃ ដោយ​ក្នុងនោះ​ក៏មាន​អ្នកខ្លះ នាំគ្នា​សម្រុក​ទៅ​ហាង​លក់ទំនិញ​មួយកន្លែង ដើម្បី​ទិញ​អាហារ​កំប៉ុង អាហារ​ស្ងួត និង​របស់របរ​ប្រើប្រាស់​ចាំបាច់​ផ្សេងៗ​ទៀត ស្ទើរតែ​អស់រលីង​ពីលើ​ធ្នើ​លក់​អីវ៉ាន់​ក្នុង​ហាង សម្រាប់​យកទៅ​ស្តុក​ទុក​ផ្គត់ផ្គង់​ក្នុងផ្ទះ ។​​ប្រទេស​ហ្វីលីពីន នា​ថ្ងៃ​អង្គារ​នេះ ហើយ​ដងផ្លូវ​ដែល​ធ្លាប់តែ​មមាញឹក​នៅពេលនេះ បែរជា​ស្ងាត់ជ្រងំ​នៅក្នុង​ទីក្រុង​ម៉ានីល ក្រោយ​ពេលដែល​លោក​ប្រធានាធិបតី រ៉ូ​ឌ្រី​ហ្គោ ឌូ​ទែ​រ​តេ ប្រកាស​ដាក់​ឲ្យ​ប្រទេសមួយ​នេះ ស្ថិតនៅ​ដាច់ដោយឡែក តាម​សហគមន៍​។​​លោក​ឌូ​ទែ​រ​តេ បានអនុម័ត​វិធានការ​មួយ​នេះ ដោយ​តម្រូវ​ឲ្យ​មនុស្ស​រាប់លាន​នាក់​នៅផ្ទះ ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​សកល នៃ​ជំងឺ...